(ភ្នំពេញ)៖ ថ្មីៗនេះក្រុមហ៊ុនស៊ីងម៉ឹង (SingMeng) បានកំពុងសហការជាមួយក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំៗ ក្នុងប្រទេសកម្ពុជា Cellcard ដើម្បីផ្តល់ជូនការមើលទូរទស្សន៍ លើទូរស័ព្ទដៃរបស់លោកអ្នក ជាមួយកម្មវិធីទូរទស្សន៍ Splus App ដែលដំនើរការនៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ។
ឥឡូវនេះ ក្រុមហ៊ុនបានធ្វើការសហការជាមួយ ក្រុមហ៊ុន Cellcard បន្ថែមទៀត ដើម្បីពង្រីកសេវាកម្មមើលទូរទស្សន៍ តាមទូរស័ព្ទដៃរបស់ខ្លួនឲ្យកាន់តែទូលំទូលាយ ដល់ដៃអតិថិជនដែលប្រើប្រាស់ សេវាកម្មទូរស័ព្ទចល័ត របស់ប្រព័ន្ធ Cellcard ។
Splus គឺជាកម្មវិធីទូរស័ព្ទមួយដែលផ្តល់សេវាកម្មទូរទស្សន៍ផ្សាយផ្ទាល់ និង អាចទស្សនាបាននៅគ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជា។ វានាំមកជូនលោកអ្នកនូវការកម្សាន្តពេញលេញ ដែលអនុញ្ញាតឱ្យអ្នកអាចទស្សនាប៉ុស្តិ៍ ខ្មែរ ចិន និងបរទេស ដែលកំពុងផ្សាយផ្ទាល់ផងដែរ។
Splus ក៏មានមុខងារ Replay Function (Scroll Back) អនុញ្ញាតឱ្យអ្នកអាចមើលត្រលប់ទៅកម្មវិធីទូរទស្សន៍ ដែលបានផ្សាយរួចហើយក្នុងរយៈពេល៧ថ្ងៃ ផ្តល់ភាពងាយស្រួលសំរាប់អ្នក ដែលខកខាន មិនបានទស្សនាការផ្សាយផ្ទាល់ ។
ជាមួយនឹងកញ្ចប់គម្រោងចំនួនបីផ្សេងគ្នា លើការផ្តល់ជូនមានដូចជា កញ្ចប់សម្រាប់ប៉ុស្តិ៍ទូរទស្សន៍ជាតិ កញ្ចប់សម្រាប់ប៉ុស្តិ៍ទូរទស្សន៍ចិន និងកញ្ចប់សម្រាប់ ប៉ុស្តិ៍ទូរទស្សន៍បរទេស លោកអ្នកអាចជ្រើសរើសកញ្ចប់ដ៏ល្អឥតខ្ចោះណាមួយ ដែលលោកអ្នកពេញចិត្ត និងអាចចូលទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ផ្សាយបន្តផ្ទាល់ គ្រប់ពេលវេលា និងគ្រប់ទីកន្លែងនៅលើស្មាតហ្វូនរបស់អ្នក។
តោះកុំភ្លេចដូនឡូតយក Splus App ដើម្បីទស្សនាប៉ុស្តិ៍ទូរទស្សន៍ខ្មែរ ចិន និងប៉ុស្តិ៍បរទេសជាច្រើនទៀតតាមតម្រូវការជាមួយកម្រិតរូបភាព HD ច្បាស់ល្អ ។
ដើម្បីភ្ជាប់គម្រោង Splus តាមប្រព័ន្ធ Cellcard អ្នកគ្រាន់តែធ្វើតាមរបៀបខាងក្រោម ៖
ដោនឡូតកម្មវិធី Cellcard App > ចូលទៅកាន់ Menu Entertainment
ចូលទៅកាន់ TV --> ចូលទៅកាន់ Splus
ជ្រើសរើសគម្រោងដែលអ្នកពេញចិត្ត --> ហើយចុច Subscribe ជាការស្រេច
តោះនៅចាំអីទៀតចុះឈ្មោះជាមួយ Splus តាមលេខទូរស័ព្ទ Cellcard របស់អ្នកឥឡូវនេះ ដើម្បីមើលប៉ុស្តិ៍ទូរទស្សន៍ដែលមានរូបភាពច្បាស់ត្រជាក់ភ្នែក និងងាយស្រួលប្រើប្រាស់គ្រប់ទីកន្លែង គ្រប់ពេលវេលា។
សម្រាប់ព័ត៌មានបន្ថែម 096 666 1888 / 089 966 888 / 023 860 666
ឬសូមចូលទៅកាន់គេហទំព័ររបស់យើង https://smtelemedia.com/