(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣១ករណី ក្នុងនោះករណីប្រើប្រាស់១១ករណី និងជួញដូរ២០ករណី ឃាត់ខ្លួនជនសង្ស័យ១១១នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ៣០ ខែមករា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៦៦៣ករណី ឃាត់មនុស្ស១៤៥៩នាក់ (ស្រី៨០នាក់)៕