(កំពង់ឆ្នាំង)៖ លោក ចក់ កែវចំរើន ប្រធានការិយាល័យ បេឡាជាតិអតីតយុទ្ធជនខេត្ត តំណាងលោកឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ រួមជាមួយលោក ឃូ សុផាន់ មេបញ្ជាការរងសឹករងខេត្ត, លោក ឡាយ សុភ័ត នាយរងការិយាល័យបុគ្គលិក និងក្រុមការងារ សអក ថ្នាក់ ស្រុក បានចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និងនាំយកនូវថវិកាបេឡាមរណសង្គ្រោះចំនួន៨លានរៀល រួមជាមួយសាររំលែកទុក្ខជូន។
គ្រួសារអតីតយុទ្ធជនកម្ពុជា ទាំង២គ្រួសារ នៅស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច រួមមាន៖
១៖ លោកស្រី ប៊ួ ចន្ត្រា ត្រូវជាកូន របស់សព សមាជិកអតីតយុទ្ធជនកម្ពុជា ឈ្មោះ ប៊ុន រ៉ន ទទួលមរណភាព ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅភូមិទំនប់ថ្មី ឃុំជៀប ស្រុកទឹកផុស។
២៖ លោកស្រី មាស ហុន ត្រូវជាប្រពន្ធរបស់សព សមាជិកអតីតយុទ្ធជនកម្ពុជា ឈ្មោះ ដួង កុល ប្រភេទនិវត្តជន ទទួលមរណភាព ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅភូមិឧញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច។
ក្រុមគ្រួសាររបស់សព បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស សូមឲ្យសម្តេច មានសុខភាពល្អ បរិបូណ៌កម្លាំងខៀវខ្លា ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ជារៀងរហូត និងសូមអរគុណដល់លោក គន់ គីម ទេសរដ្ឋមន្ត្រី ព្រមទាំងលោកអភិបាលខេត្ត, លោក ធន ធឿន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង រួមជាមួយក្រុមការងារផងដែរ៕