(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពីការជំរុញការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង តាមប្រព័ន្ធអេឡិចត្រូនិក។
បើតាមសេចក្ដីជូនដំណឹង, ក្រសួងសេដ្ឋកិច្ច សូមធ្វើការជូនដំណឹង ជំរុញក្រើនរំលឹក និងលើកទឹកចិត្តដល់បុគ្គលិក មន្ត្រីរាជការគ្រប់រូប ដែលរស់នៅរាជធានីភ្នំពេញ មេត្តាអនុវត្តនូវគោលការណ៍ ដូចខាងក្រោម៖
* ចាប់ផ្តើមអនុវត្តឲ្យបានខ្ជាប់ខ្លួនទាំងអស់គ្នា នូវសេចក្តីណែនាំលេខ ០១៧/១៩ សណន. ស របស់សាលារាជធានីភ្នំពេញ ដូចមានឯកសារភ្ជាប់ជូន។
* ចូលរួមបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ដោយប្រើប្រាស់ប្រព័ន្ធបង់ទូទាត់ តាមមធ្យោបាយអេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ជរទូទាត់នៅធនាគារ ឬ តាមភ្នាក់ងារទូទាត់ផ្សេងៗទៀត ឲ្យបានទៀងទាត់ និងទាន់ពេលវេលា។
* ជួយផ្សព្វផ្សាយបន្ត និងបញ្ហាបការយល់ដឹង ដល់សាច់ញាតិ មិត្តភក្តិ និងភាគីពាក់ព័ន្ធដទៃទៀត ឲ្យបានជ្រាបពីនីតិវិធីនៃការបង់ថ្លៃសេវា ប្រមូលសំរាមនិងសំណល់រឹង ដើម្បីជាផ្នែកមួយចូលរួមអភិវឌ្ឍប្រទេសជាតិរបស់យើង ជាមួយនឹងបរិស្ថានរស់នៅ ប្រកបដោយអនាម័យ ផាសុកភាព តាមរយៈការថែរក្សាទីក្រុង ក្លាយជាទីក្រុងស្អាត មានសោភ័ណភាព និងសណ្តាប់ធ្នាប់ល្អ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច៖