(ភ្នំពេញ)៖ រីករាយជាមួយនឹងភាពសាមញ្ញបំផុតរបស់ស្បែកជើង ECCO SIMPIL ជាមួយភាពសាមញ្ញថ្លែថ្នូរមកពីអឺរ៉ុប សាកសមបំផុតសម្រាប់សុភាពនារី ជាមួយនឹងសោភ័ណភាពដ៏គួរឱ្យទាក់ទាញ ដោយអាចពាក់និងដោះចេញបានយ៉ាងងាយស្រួលគ្រប់ស្ថានភាពទាំងអស់។
ស្បែកជើងថ្មី ECCO SIMPIL ទទួលបានការរចនាដោយមានរាងតូចច្រឡឹង និងស្រាលសម្រាប់សុភាពនារីទាំងអស់ ក៏ដូចជាងាយស្រួលគ្រប់ស្ថានភាពទាំងអស់ នឹងជាស្បែកជើងដែលត្រូវបានរចនាជាពិសេស ដែលអាចពាក់ជាមួយនឹងខោខាវប៊យ និងអាវយឺត ឬអាវធ្វើពីសរសៃសូត្រ ហើយក៏សក្តិសមជាមួយនឹងសំពត់ និងអាវយឺត ឬរ៉ូប ដោយអាស្រ័យទៅលើស្ថានភាព។
ជាមួយនឹងការរចនាដែលផ្តោតលើនិន្នាការរបស់ពិភពលោកសម្រាប់ «ការស្លៀកពាក់ពេលសម្រាក» ជម្រើសស្បែកជើង ECCO SIMPIL ពិតជាសក្តិសមសម្រាប់ សុភាពនារីដែលចូលចិត្តភាពសាមញ្ញ តែមានលក្ខណៈពិសេសក៏ដូចជាផ្តោតលើគុណភាព។ ស្បែកជើងនេះសក្តិសមសម្រាប់សុភាពនារី ដែលកំពុងតែស្វែងរកស្បែកជើង ដែលអាចពាក់បាននៅថ្ងៃសម្រាកវិស្សមកាល ដើរផ្សារ ទៅធ្វើការ និងដើរហាត់កីឡា។ ECCO SIMPIL ឆ្លើយតបគ្រប់ស្ថានភាពទាំងអស់សម្រាប់សុភាពនារី។
ECCO SIMPIL ផលិតឡើងពីស្បែកទន់ដ៏មានគុណភាព ក្រោមការកែរច្នៃស្បែកសត្វរបស់រោងចក្រផ្ទាល់ខ្លួនរបស់ម៉ាកយីហោនេះ ECCO ប្រើប្រភេទស្បែកទន់ ដែលមិនធ្វើឱ្យឈឺជើង ឬមានអារម្មណ៍មិនស្រួលនោះឡើយ។ ដើម្បីធ្វើឱ្យកាន់តែមានផាសុកភាពបន្ថែមទៀត ស្បែកជើងប្រភេទនេះក៏បានប្រើស្បែក ដ៏រលោងស្អាតផងដែរ។
ការច្នៃប្រឌិតប្រកបដោយផាសុកភាព គំនិតច្នៃប្រឌិតដ៏សំខាន់២ របស់ក្រុមហ៊ុនផលិតស្បែកជើង ដែលហៅថាបច្ចេកវិទ្យាផ្តល់ផាសុកភាពដោយផ្ទាល់ ECCO FLUIDFORM™ និងការវិភាគលើរូបរាងចុងក្រោយធ្វើឱ្យស្បែកជើង ECCO SIMPIL មានភាពទាន់សម័យ និងផាសុកភាពដល់ប្រអប់ជើង។ បច្ចេកវិទ្យា FLUIDFORM™ ធ្វើឱ្យមានតុល្យភាពនៃទម្ងន់ក្នុងពេលដើរ ក៏ដូចជាបង្កើតឱ្យមានអារម្មណ៍ថា ងាយស្រួលគ្រប់ពេលមិនថាពាក់យូរយ៉ាងណាក៏ដោយ ដោយសារតែការដេរ និងការប្រើប្រាស់កាវដ៏ពិសេស។
ជាមួយនឹងការរចនាដ៏សាមញ្ញ និងពិសេសស្បែកជើង ECCO SIMPIL ត្រូវបានផលិតឡើងពីស្បែករលោងជាពិសេសប្រកបដោយគុណភាពខ្ពស់ ខណៈដែលពណ៌ របស់ស្បែកជើងនេះក៏ត្រូវបានរចនាឡើងពីស្បែកដ៏ពិសេសរបស់ ECCO BYFOLD ដើម្បីបង្កើតឱ្យមានភាពកាន់តែទាក់ទាញ។ សូមចូលទៅកាន់គេហទំព័រ ECCO.com ឬហាងណាមួយរបស់ ECCO និងធ្វើការជ្រើសរើសរវាងស្បែកជើង ECCO SIMPIL ដែលមានពណ៌សាមញ្ញ និងពណ៌ឆើត និងទាក់ទាញ។
សូមបញ្ជាក់ដែរថាក្រុមហ៊ុន ECCO គឺជាក្រុមហ៊ុនម៉ាកស្បែកជើងឈានមុខគេលំដាប់ពិភពលោក ដែលរួមបញ្ចូលម៉ូដ និងផាសុកភាពនៅក្នុងផលិតផលតែមួយ។ ភាពជោគជ័យរបស់ ECCO ទទួលបានដោយសារតែផលិតផលរបស់ ECCO មានលក្ខណៈពិសេសដែលសក្ដិសមនឹងជើងគ្រប់ពេលដែលពាក់ និងធ្វើពីស្បែក ដែលមានគុណភាពខ្ពស់។ ECCO ជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវខ្ពស់ដែលគ្រប់គ្រង និងកាន់កាប់គ្រប់ដំណាក់កាលនៃសង្វាក់ផលិតកម្ម ដែលធ្វើពីស្បែកចាប់ពី ដំណាក់កាលផលិត រហូតដល់ដំណាក់កាលដាក់លក់នៅលើទីផ្សារ។
ផលិតផល ECCO ត្រូវបានដាក់លក់នៅក្នុងប្រទេសចំនួន៩០ ទូទាំងពិភពលោក និងមានហាងផ្ទាល់ខ្លួនរហូតដល់ជាង ២២០០កន្លែង និងមានកន្លែងលក់រហូតដល់ជាង ១៤០០០កន្លែងនៅទូទាំងពិភពលោក។ ក្រុមហ៊ុន ECCO ជាក្រុមហ៊ុនប្រភេទគ្រួសារ ដែលត្រូវបានបង្កើតឡើងនៅប្រទេសដាណឺម៉ាក (Denmark) នៅឆ្នាំ១៩៦៣ និងមានបុគ្គលិករហូតដល់ជាង ២១០០០ នាក់នៅទូទាំងពិភពលោក សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ group.ecco.com ៕