(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ រៀបចំបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។
សន្និបាតនេះ ត្រូវបានរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីថ្នាក់ដឹកនាំនគរបាលអន្ដោប្រវេសន៍ និងមន្ដ្រីនគរបាលអន្ដោប្រវេសន៍ ជាច្រើនរូបទៀតផងដែរ។
អង្គសន្និបាតនេះនឹងត្រូវរៀបចំធ្វើឡើងរយៈពេលពេញមួយថ្ងៃ ដែលសម្រាប់ពិធីបិទសន្និបាត នៅរសៀលនេះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ៕