(ភ្នំពេញ)៖ ទោះបីជាពិភពលោកប្រឈមនឹងជំងឺរលាកផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា (Coronavirus) ប៉ុន្តែកម្ពុជានៅតែជាគោលដៅទេសចរណ៍ ដែលមានសុខសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរគ្រប់គ្នា ដោយធានាបាននូវការគ្រប់គ្រងបញ្ហាជំងឺថ្មីនេះ ដោយម៉ត់ចត់។ ទោះជាយ៉ាងនេះក្តី ដើម្បីឆ្លើយតបនឹងស្ថានភាពដែលកំពុងផ្ទុះជំងឺនេះ ក្រសួងទេសចរណ៍ បានដាក់ចេញនូវវិធានការមួយចំនួនផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ អំពីវិធានការមួយចំនួន ដែលឆ្លើយតបនឹងការផ្ទុះជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា៖