(ភ្នំពេញ)៖ ផលិតផលថែរក្សាសម្រស់ថ្មីម៉ាក Coll-lee collagen ជាផលិតផលប្រភេទឆុងញាំដើម្បីជំនួយស្បែកឱ្យសរភ្លឺថ្លាពីខាងក្នុង ដែលផ្សំចេញពីផ្លែឈើជាច្រើនមុខ និងងាយស្រួលញាំដោយគ្រាន់តែលាយជាមួយទឹកឆ្អិន និងក្រឡុកឱ្យសព្វអាចទទួលបានទានបាននោះ បានមកដល់កម្ពុជាហើយ ដែលបាននាំចូលដោយក្រុមហ៊ុន Hanan lee សម្រាប់ត្រៀមវាយលុកទីផ្សាអនឡាញនៅដើមឆ្នាំ២០២០នេះ។
ពិធីប្រកាសសម្ពោធផលិតផលថ្មី និងប្រគល់ពានរង្វាន់ដល់តំណាងចែកចាយទូទាំងប្រទេស ដែលរង្វាន់មានដូចជា៖ ពានរង្វាន់សម្រាប់សាខាឆ្នើម ចិញ្ចៀនមាស លុយសុទ្ធ ទូរសព្ទ iphone 11 pro ចែកជូនវិញាបនបត្រដល់តំណាងចែកចាយឆ្នើមទាំង៣៥នាក់ ព្រមទាំងការចាប់ឆ្នោតផ្សងសំណាង និងផ្តល់កាដូរដល់តំណាង ចែកចាយធំរបស់ក្រុមហ៊ុន Hanan lee បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីលោកស្រី ម៉ាត់ មារា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា និងដោយមានការចូលរួមពីតំណាងចែកចាយរបស់ក្រុមហ៊ុន Hanan lee ជាច្រើនរូបទៀតផងដែរ។
លោកស្រី ម៉ាត មារ៉ា និងលោក ឆាយ វណ្ណា បានថ្លែងកោតសរសើដល់ក្រុមហ៊ុន ហាណាន លី ថា ជាក្រុមហ៊ុនដែលបង្កើតឡើងដោយស្រ្តី ដឹកនាំដោយស្រ្តី លក់ផលិតផលសម្រាប់ស្រ្តី ហើយបានផ្តល់ឱកាសឱ្យស្រ្តីមេផ្ទះជាច្រើនអាចរកចំនូលបានពីការលក់ផលិតផលនៅលើអនឡាញ មកផ្តត់ផ្គង់គ្រួសារបានយ៉ាងច្រើន។ ជាមួយគ្នានោះលោកក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ឲ្យនាំយកផលិតផលដែលមានគុណភាពមកចែកចាយដល់អតិថិជនបន្តទៀតផងដែរ។
លោកស្រីនាយិការ ហាណាន លី បានឱ្យដឹងដែរថា រយៈពេល២ឆ្នាំមកហើយដែលក្រុមហ៊ុនបានបង្កើតឡើងមកដោយនាំយកមកនូវផលិតផលថែរក្សា សម្រស់មកលក់ នៅប្រទេសកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនផ្តោតសំខាន់ទៅលើសុវត្ថិភាពរបស់អ្នកប្រើប្រាស់ជាចំបង។ ព្រោះតែទំនុកចិត្ត និងភាពជឿជាក់ធ្វើឱ្យផលិតផលហាណាន លី បានពង្រីកវិសាលភាព របស់ខ្លួនកាន់តែធំឡើងៗ ដោយបច្ចប្បន្នក្រុមហ៊ុនមានតំណាងចែកចាយតូច ធំសរុបជិត ២,០០០នាក់ទូទាំងខេត្តក្រុង និងអតិថិជនរាប់ម៉ឺននាក់ កំពុងប្រើប្រាស់ផលិតផល ហាណាន លី ជារៀងរាល់ថ្ងៃ។
ក្នុងឱកាសជួបជុំដ៏ធំរបស់គ្រួសារ ហាណាន លី លោកស្រីនាយិការ បានប្រកាសបើកសម្ភោធនូវផលិតផលថ្មីមានឈ្មោះថា «coll-lee collagen» ជាផលិតផលប្រភេទ ឆុងញាំដើម្បីជំនួយស្បែកឱ្យសរភ្លឺថ្លាពីខាងក្នុង ដែលផ្សំចេញពីផ្លែឈើជាច្រើនមុខ និងងាយស្រួលញាំដោយគ្រាន់ តែលាយជាមួយទឹកឆ្អិន និងក្រឡុកឱ្យសព្វ ជាការស្រេច។
លោកស្រីនាយិការ Hanan Lee បានថ្លែងអរគុណដល់កាតខិតខំប្រឹងប្រែងរបស់់តំណាងចែកចាយទាំងអស់ ដែលខិតខំប្រឹងប្រែងផ្សព្យផ្សាយផលិតផល ហាណាន លី ឱ្យមានទីផ្សាកាន់តែធំឡើងៗ។ លោកស្រីសូមឱ្យតំណាងចែកចាយទាំងអស់ខំប្រឹងប្រែងឱ្យកាន់តែខ្លាំងជាងមុន ដាក់គោលដៅឱ្យកាន់តែធំសម្រាប់ឆ្នាំថ្មីនេះ និងបន្តដំណើរវែងឆ្ងាយជាមួយនឹងក្រុមហ៊ុន ហាណាន លី មិនត្រឹមតែ២ឆ្នាំ តែ១០ឆ្នាំ នឹង២០ឆ្នាំទៅមុខបន្តទៀត៕