(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ស្អែកនេះ នឹងធ្វើបាឋកថា ស្តីពីស្ថានភាពបច្ចុប្បន្ននៃករណីវីរុសកូរ៉ូណាថ្មី (2019-ncov) ដើម្បីលើកកម្ពស់ការយល់ដឹងវិធានការបង្ការការឆ្លងវីរុសកូរ៉ូណាថ្មីនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។
វាគ្មិនក្នុងបាថកថានេះ នឹងធ្វើឡើងដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
បើតាមសេចក្តីជូនដំណឹងដដែលនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការផ្សាយផ្ទាល់បាឋកថាដ៏មានសារៈសំខាន់នេះ នៅលើទំព័រ Facebook ផ្លូវការរបស់ក្រសួង ដើម្បីចែករំលែកព័ត៌មាន អំពីបច្ចុប្បន្នភាពនៃករណីវីរុសកូរ៉ូណាថ្មី និងវិធានការការពារការឆ្លងវីរុសនេះ៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ៖