(ភ្នំពេញ)៖ ក្នុងជំនួបរវាងថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងនាយកអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) នាថ្ងៃទី២៩ ខែមករា ឆ្នា២០២០ នាទីស្តីការក្រសួងសង្គមកិច្ច នាយកអង្គការ IJM បានប្រកាសជួយពង្រឹងសមត្ថភាពមន្រ្តីក្រសួងសង្គមកិច្ច និងស្វែងរកជំនួយគាំទ្រ ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងចូលរួមស្វែងរកជំនួយ និងអ្នកឧបត្ថម្ភ ព្រមទំាងគំាទ្រលើគម្រោងអនាគតនៃការរបស់ក្រសួងសង្គមកិច្ច អំពីការសាងសង់មណ្ដលស្តារនីតិសម្បទា នៅរាជធានីភ្នំពេញ។
កិច្ចជំនួបនាពេលនោះដឹកនាំដោយ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួបពិភាក្សាការងារជាមួយ នាយកអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) ជុំវិញទិសដៅការងារបន្ត ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
នៅក្នុងជំនួបនោះ នាយកអង្គការ IJM បានលើកឡើងថា អង្គការរបស់លោក នឹងជួយ ជំនួយគាំទ្រដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងពង្រឹងសមត្ថភាពដល់មន្រ្តី នៃក្រសួងសង្គមកិច្ច
និង ចូលរួមស្វែងរកជំនួយនិងអ្នកឧបត្ថម្ភ ព្រមទំាងគំាទ្រលើគម្រោងអនាគតនៃការរបស់ក្រសួងសង្គមកិច្ច អំពីការសាងសង់មណ្ដលស្តារនីតិសម្បទា នៅរាជធានីភ្នំពេញ។
ជាមួយគ្នានោះ លោក ញ៉ឹក វណ្ណារ៉ា បានទទួលស្វាគមន៍ លើការជួយរបស់អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) មកកាន់ប្រទេសកម្ពុជា។
លោក ញ៉ឹក វណ្ណារ៉ា រំពឹងថា ការជួយរបស់អង្គការ IJM នឹងកាន់តែធ្វើឲ្យវិស័យសង្គមកិច្ចនៅកម្ពុជា អាចចួលរួមចំណែក កាន់តែខ្លាំងថែមទៀត ក្នុងការជួយទៅដល់ជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើជួញដូរមនុស្ស។
គួរបញ្ជាក់ថា រយៈពេលលជាង១៥ឆ្នាំកន្លងមកនេះ អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ បានចូលរួម ចំណែកធ្វើការងារមនុស្សធម៌ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីសុខុមាលភាពសង្គម និងប្រយោជន៍សាធារណៈតាមរយៈកិច្ចសហប្រតិបត្តិការល្អជាមួយ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងពាក់ព័ន្ធផ្សេងទៀត ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេអំពើជួញដូរពលកម្មនៅក្នុងស្រុក និង ឆ្លងដែនលើពលរដ្ឋកម្ពុជា។
ការបង្កើតគម្រោងជួយជាបន្តបន្ទាប់របស់ អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ គឺធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា នៅតែមានជនរងគ្រោះដែលបន្តរងគ្រោះដោយអំពើជួញដូរ ៥
កម្លាំងពលកម្ម ជនរងគ្រោះដោយអំពើកេងប្រវ័ញ្ចកម្លាំងពលកម្មជាដើម។គម្រោងនេះអនុវត្តនៅរាជធានីភ្នំពេញ និងមានវិសាលភាពគ្របដណ្តប់ ២៥ រាជធានី-ខេត្ត៕