(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនដាស្ទ្រីស៍ បើកទូលាយឱ្យនិស្សិត ដែលកំពុងសិក្សានៅសាកលវិទ្យាល័យនានា អាចធ្វើទស្សនកិច្ចសិក្សាស្វែងយល់សង្វាក់ផលិតកម្ម បច្ចេកវិទ្យា និងការគ្រប់គ្រងរោងចក្រ រយៈពេលពេញមួយឆ្នាំ។
និស្សិតអាចស្វែងយល់ពីសង្វាក់ផលិតកម្ម បច្ចេកវិទ្យា និងការគ្រប់គ្រងរោងចក្រ តាមរយៈការធ្វើបទបង្ហាញរបស់វិស្វករជំនាញរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនដាស្ទ្រីស៍ និងចុះទៅទស្សនាដោយផ្ទាល់ពីបច្ចេកទេសក្នុងការផលិតម៉ាស៊ីនទំនើបៗបំពាក់ក្នុងរោងចក្រ ការជ្រើសររើសវត្ថុធាតុដើម និងសង្វាក់ផលិតកម្មក្នុងរោងចក្រផលិតបេតុងលាយស្រេច ទុយោ និងក្បឿងបេតុង ជីប ម៉ុង សម្រាប់ផ្គត់ផ្គង់វិស័យសំណង់។
និស្សិតកំពុងសិក្សាតាមសាកលវិទ្យាល័យនានា ដែលមានបំណងចង់ស្វែងយល់ពីសង្វាក់ផលិតកម្ម បច្ចេកវិទ្យា និងការគ្រប់គ្រងរោងចក្រ អាចទាក់ទងមកកាន់ក្រុមហ៊ុនដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានបន្ថែមទាក់ទង នឹងការរៀបចំដំណើរទស្សនកិច្ចរោងចក្រប្រចាំខែ។
ក្រុមហ៊ុន ជីប ម៉ុង អ៊ិនដាស្ទ្រីស៍ តែងតែទទួលដំណើរទស្សនកិច្ចសិក្សាពីនិស្សិតមកពីសាកលវិទ្យាផ្សេងៗដូចជា សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន វិទ្យាស្ថានបច្ចេកកម្ពុជា សាកលវិទ្យាល័យន័រតុន ព្រមទាំងសាកលវិទ្យាល័យផ្សេងៗទៀត៕