Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលាប៊ែលធីអន្តរជាតិ បន្តចែកម៉ាស់សុវត្ថិភាព ដល់សិស្ស និងដាក់ឧបករណ៍សម្រាប់វាស់កម្ដៅគ្រប់សាខាទាំង២០ របស់ខ្លួន

29-01-2020 11:54

(ភ្នំពេញ)៖ ក្រោយពេលដែលក្រសួងសុខាភិបាលប្រកាសថា នៅប្រទេសកម្ពុជា មានករណីឆ្លងមេរោគជំងឺរលាកសួតថ្មីកូរ៉ូណា (coronavirus) កើតឡើង ១ករណី លើជនជាតិចិន នៅក្រុងព្រះសីហនុ ជាក់ស្តែងនៅព្រឹកថ្ងៃថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ សាលាប៊ែលធី អន្តរជាតិ បានបន្តធ្វើការចែកម៉ាស់សុវត្ថិភាព ជូនដល់សិស្សានុសិស្ស និងបុគ្គលិកនៃសាលាប៊ែលធី អន្តរជាតិទាំង២០ សាខា ដើម្បីបង្ការជំងឺរលាកសួត ដោយវីរុសកូរ៉ូណាថ្មី។

បើតាមគណៈគ្រប់គ្រងសាលា បានឲ្យដឹងថា បន្ទាប់ពីការចែកជូនម៉ាស់សុវត្ថិភាពចំនួន ៦ម៉ឺនម៉ាស់ សាលា ប៊ែលធីអន្តរជាតិ បានរៀបចំឧបករណ៍សម្រាប់ វាស់កម្ដៅ ដោយព្រមទាំងការ លាងសម្អាតដៃ ជាមួយសាប៊ូ-អាល់កុល របស់សិស្សានុសិស្សនៅតាមបណ្ដាសាខាទាំង ២០ទីតាំង ដើម្បីបង្ការ និងរក្សាសុវត្ថិភាព ពីការឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។

ទន្ទឹមនោះ គណ:គ្រប់គ្រងសាលាប៊ែលធី អន្តរជាតិ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ចូលរួមពាក់ម៉ាស់សុវត្ថិភាពទាំងអស់គ្នា ដើម្បីជួយទប់ស្កាត់ ការឆ្លង មេរោគកូរ៉ូណាថ្មី នៅកម្ពុជា។ លោកបណ្ឌិត លី ឆេង តែងមានប្រសាសន៍ថា «សុខភាពរបស់បុគ្គលិក គឺជាទ្រព្យសម្បតិ្តរបស់ក្រុមហ៊ុន រីឯ សុខភាពរបស់សិស្ស គឺជាទ្រព្យសម្បត្តិរបស់ជាតិ»

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកជំងឺរលាកសួត កូរ៉ូណា តែម្នាក់នៅខេត្តព្រះសីហនុ៕