(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់រថយន្ដ ជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទាំង២៥ ក្នុងមួយស្នងការដ្ឋានមួយគ្រឿង។
ពិធីនេះត្រូវបានធ្វើឡើង នៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, ប្រធាននាយកដ្ឋាន, ស្នងការរាជធានី-ខេត្ដ និងមន្ដ្រីនគរបាលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
គួរជម្រាបថា រថយន្ដជាអំណោយរបស់សម្ដេចក្រឡាហោម ស ខេង ដែលត្រូវប្រគល់ជូនស្នងការរាជធានី-ខេត្ត គឺដើម្បីយកទៅបម្រើការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕