(ភ្នំពេញ)៖ ឧបាសិកា ប៊ួយ ទង ម្តាយបង្កើតរបស់លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ បានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ៩៣ឆ្នាំ នៅម៉ោង១២៖១២នាទីរំលងអធ្រាត្រឈានចូលរាត្រីថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័កព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ក្នុងជន្មាយុ៩៣ឆ្នាំ ដោយជរាពាធ។ នេះបើតាមការបញ្ជាក់ពីលោក អ៊ុក សាវុធ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។
ដំណឹងនេះចាត់ទុកជាការអញ្ជើញដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនជិតឆ្ងាយទាំងអស់ មេត្តាជ្រាបអំពីកម្មវិធីពិធីបុណ្យសពរបស់ម្តាយលោក អ៊ុក សាវុធ
កម្មវិធីពិធីបុណ្យសពរបស់ម្តាយធ្វើនៅគេហដ្ឋាននៃសពដែលស្ថិតនៅ ភូមិត្រពាំងផ្នែល ឃុំ ម្រោម ស្រុក អង្គរជ័យ ខេត្តកំពត ( ចំងាយពីផ្សារតានី៥០០ម៉ែត្របត់ឆ្វេង) នឹងត្រូវដង្ហែទៅបញ្ចុះនៅថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ បន្ទាប់មកកម្មវិធីបុណ្យ៧ថ្ងៃ គឺប្រារព្ធនៅថ្ងៃច័ន្ទ ១០ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។
អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូន ជិតឆ្ងាយទាំងអស់មេត្តាជ្រាបជាដំណឹង និងចូលរួមកម្មវិធីបុណ្យជាមួយគ្រួសារនៃសព។