(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាព និងវឌ្ឍនភាព របស់ក្រសួងអប់រំ យុវជន និងកីឡា» និង «បច្ចុប្បន្នភាពជំងឺរលាកសួតបង្ករដោយវីរុសកូរ៉ូណាប្រភេទថ្មី» នៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ នៅទីស្ដីការគណៈរដ្ឋមន្ត្រី។ នេះបើតាមសេចក្តីប្រកាសរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
សន្និសីទនេះ មានគោលបំណង បង្ហាញជូនដល់សាធារណជនឱ្យបានដឹង និងបានយល់ច្បាស់ពីសកម្មភាព និងសមិទ្ធផលរបស់ក្រសួងក្រសួងអប់រំ យុវជន និងកីឡា ឆ្លើយតបទៅនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងទិសដៅស្នួល ជំរុញគោលនយោបាយអភិបាលកិច្ចល្អ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ជាមួយនេះមានគោលបំណងបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបច្បាស់ពីបច្ចុប្បន្នភាព និងវិធានការបង្ការជំងឺរលាកសួត ដែលបង្កឡើងដោយមេរោគកូរ៉ូណាប្រភេទថ្មី ដើម្បីលើកកម្ពស់ការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារសុខភាពពីជំងឺឆ្លងនេះ។
វាគ្មិនដែលនឹងអញ្ជើញចូលរួមក្នុងសន្និសីទនេះរួមមាន លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា, តំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងក្រសួងសុខាភិបាលផងដែរ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖