(ភ្នំពេញ)៖ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា បានប្រគល់រង្វាន់ជូនដល់អតិថិជនរបស់ខ្លួន ដែលបានប្រព្រឹត្តទៅ នៅ ក្នុងកម្មវិធីរាត្រីកម្សាន្ត របស់ ស្ថានីយទូរទស្សន៍ ស៊ីធីអិន (CTN) នៅថ្ងៃទី ២៥ ខែ មករា ឆ្នាំ២០២០។
គួររំលឹកផងដែរថាកាលពី ថ្ងៃ ទី ១១ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បាន ធ្វើការ ចាប់ ឆ្នោត “ផ្តល់រង្វាន់លើកទឹកចិត្តអតិថិជនប្រើប្រាស់ឥណទានខ្នាតតូច ” ដែលរង្វាន់ ទាំងអស់នោះរួម មានម៉ូតូហុងដា ឌ្រីម (Honda Dream) ឆ្នាំ២០២០ ចំនួន០៥រង្វាន់ ទូរទស្សន៍អិលជី LED ៤២ អ៊ីញ ចំនួន១០រង្វាន់ និងកង្ហារហាតារិ ចំនួន២០រង្វាន់។
នាឱកាស នេះ ដែរ ការ ប្រគល់ រង្វាន់ គឺ ធ្វើការ ផ្តល់ ជូនអតិថិជន ដែល បាន ឈ្នះ រង្វាន់ ធំ គឺម៉ូតូហុងដា ឌ្រីម(Honda Dream) ឆ្នាំ២០២០ ចំនួន៥គ្រឿង ហើយ សម្រាប់ រង្វាន់ ទូរទស្សន៍ និង កង្ហារ ហាតារិ នឹង យកទៅ ប្រគល់ ជូន អតិថិជន ដោយផ្ទាល់ នៅ តាម ការិយាល័យ សាខា របស់ហត្ថាកសិករ លីមីតធីត ដែលអតិថិជន បាន ប្រើ ប្រាស់ សេវា របស់យើងទូទាំងខេត្តក្រុង។
ហត្ថាកសិករ លីមីតធីត មានបទពិសោធន៍ជាង២៥ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ ហត្ថាកសិករ លីមីតធីត មានការិយាល័យសាខាចំនួន ១៧៧ ដើម្បីបម្រើសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាបើកប្រាក់បៀរវត្ស និងសេវាធនាគារចល័តជូនអតិថិជន ព្រមទាំងមានទូអេធីអឹមចំនួន ១៣៧ នៅទូទាំង ២៥ ខេត្ត/ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។
ហត្ថាកសិករ លីមីតធីត ជាបុត្រសម្ព័ន្ធធនាគារក្រុងស្រ៊ី (Krungsri) ដែលជាធនាគារ ពាណិជ្ជធំបំផុតលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធធនាគារធំ ជាងគេ នៅប្រទេសជប៉ុន និងជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតមួយនៅលើពិភពលោក៕