(ភ្នំពេញ)៖ ក្រុមហ៊ុនព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីធីត និងមជ្ឈមណ្ឌល Porsche ភ្នំពេញ ពេលនេះ ទទួលបានការបន្តសុពលភាពពីក្រសួងពាណិជ្ជកម្ម នូវសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត និងគ្រឿងបន្លាស់រថយន្តម៉ូដែល ៩១១, Boxster, Cayman, Cayenne, Panamera & Macan នៅកម្ពុជា។
ក្នុងលិខិតរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា លិខិតបន្តសុពលភាពកក់ត្រានេះ មានសុពលភាព គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ហេីយអាចនឹងត្រូវបាត់បង់សុពលភាព ជាស្វ័យប្រវត្តិមុនកាលបរិច្ឆេទផុតកំណត់ខាងលេី ប្រសិនបេីមានការជូនដំណឹងអំពី ការបញ្ចប់សិទ្ធិពីក្រុមហ៊ុន Dr. Ing. H.c.F. Porche Aktiengesellschaft ដែលជាម្ចាស់ម៉ាក៕
ខាងក្រោមនេះជាលិខិតរបស់ក្រសួងពាណិជ្ចកម្ម៖