Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ត្រីចំណាស់មានពិការភាពដោយសារជំងឺលើសឈាម នៅស្រុកមុខកំពូល ទទួលបានរទេះមួយ ពីអនុសាខាកាកបាទក្រហមកម្ពុជា

28-01-2020 15:52

(កណ្ដាល)៖ លោកយាយឈ្មោះ វឿង ខន ភេទស្រី អាយុ៧៨ឆ្នាំ មានពិការភាពទាំងដៃ និងជើងដោយជំងឺលើសឈាម ដែលសព្វថ្ងៃលោកយាយស្នាក់នៅក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ទទួលបានរទេះរុញមួយយ៉ាងស្រស់ស្អាត និងសម្លៀកបំពាក់ផងដែរ ពីសំណាក់អនុសាខាកាកបាទក្រហមកម្ពុជាកម្ពុជា កាលពីថ្ងៃទី២៧ ខែមករា ម្សិលមិញនេះ ។

អំណោយនេះនាំជូនដោយលោក តុង ស៊ីវមី អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមុខកំពូ, លោកស្រីដឹប អេង អភិបាលរងស្រុក, លោកជួប រដ្ឋា នាយករដ្ឋបាលស្រុក រួមដំណើរដោយលោក ម៉ែន ស៊ុ មេឃុំរកាកោងទី១ លោកមេភូមិពាម និងក្រុមការងារមួយចំនួនទៀត។

រទេះជនពិការមួយគ្រឿង និងសម្លៀកបំពាក់នេះ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល តាមរយៈលោក គង់ សោភ័ណ្ឌ អភិបាលរងខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។

លោក តុង សៀវមី បានលើកឡើងថា អនុសាខាកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ហើយនឹងនៅតែបន្តជួយប្រជាពលរដ្ឋណាដែលកំពុងជួបការលំបាក ក្រោមម្លប់សន្តិភាពដ៏សម្បូរសប្បាយនៃយើង៕