Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ា ស្រី ចាន់ថន ចែកម៉ាស់ដល់កម្មករ-កម្មការនី ក្នុងតំបន់អភិវឌ្ឍក្រុមហ៊ុន 7NG ជាង៣ម៉ឺនម៉ាស់ ដើម្បីការពារការចម្លងវីរុសកូរ៉ូណា

28-01-2020 14:52

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ ឧកញ៉ា ស្រី ចាន់ថន បានចែកម៉ាស់ (mask) ជាង៣ម៉ឺន ជូនកម្មករកម្មការិនី និងប្រជាពលរដ្ឋ ធ្វើការនិងរស់នៅក្នុងតំបន់ 7NG ដើម្បីការពារការចម្លងដោយសារជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV2019) កំពុងរាតត្បាតនៅប្រទេសចិន និងបណ្តាប្រទេសមួយចំនួនទៀត។

ការចែកនេះធ្វើឡើងនៅតំបន់អភិវឌ្ឍន៍ 7NG ដែលមានទីតាំងស្ថិតនៅក្នុងឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕