Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការងារដាក់ចេញវិធានការ ១១ចំណុច សម្រាប់អនុវត្តនៅតាមរោងចក្រទាំងឡាយ ដើម្បីបង្ការជំងឺរលាកផ្លូវដង្ហើមថ្មី (Video inside)

28-01-2020 13:37

(ភ្នំពេញ)៖ ក្នុងដំណាក់កាលផ្ទុះការរីករាលដាលជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កដោយវីរុសកូរ៉ូណា (2019-nCoV) ទូទាំងពិភពលោក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំស្ដីពីការអនុវត្តវិធានការចំនួន ១១ចំណុច ដើម្បីបង្ការជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថានទាំងឡាយនៅកម្ពុជា។

វិធានការនេះបានធ្វើឡើងបន្ទាប់ពីកម្ពុជាបានរកឃើញមានករណីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា (Coronavirus) នៅលើខ្លួនជនជាតិចិនម្នាក់ ដែលចាកចេញពីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ហើយបានមកដល់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ដែលពេលនេះរូបគេកំពុងត្រូវបានដាក់សម្រាកនៅបន្ទប់ដាច់ដោយឡែកមួយ នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

ខាងក្រោមនេះជាវិធានការទាំង ១១ចំណុច ដែលក្រសួងការងារបានចេញសេចក្ដីណែនាំ៖