(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នឹងបន្តបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងអង្គការសង្គមស៊ីវិល នៅកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារសំខាន់ៗ ពាក់ព័ន្ធនឹងការស្នើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពី «សមាគម និងអង្គការសង្គមស៊ីវិល មិនមែនរាជរដ្ឋាភិបាល»។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងមហាផ្ទៃ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ។
កិច្ចប្រជុំនេះនឹងធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ វេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃ នៅសាលប្រជុំអគារ S ក្រសួងមហាផ្ទៃ។ នេះបើតាមសេចក្តីជូនដំណឹងដដែល៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ៖