(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ការបញ្ចៀសចរាចរ សម្រាប់ក្បួនព្រះទីនាំង ហែព្រះសពសម្តេចធម្មលិខិត លាស់ ឡាយ សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំក្បួនព្រះទីនាំង ហែព្រះសពសម្តេចព្រះធម្មលិខិត
លាស់ ឡាយ សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ប្រធានថេរសភាព្រះពុទ្ធសាសនា និងជាព្រះចៅអធិការវត្តសន្សំកុសល ចេញពីវត្តសន្សំកុសល ទៅកាន់វិមានឯករាជ្យ ដែលប្រារព្ធធ្វើឡើង នៅវេលាម៉ោង០៦៖០០នាទីព្រឹក។
តាមកាលបរិច្ឆេទខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទផ្លូវជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឲ្យយានជំនិះគ្រប់ប្រភេទ ឆ្លងកាត់ផ្លូវលេខ ៣៣BT មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) មហាវិថីព្រះមុនីវង្ស (បញ្ច្រាសស្របស្ពានអាំកាសក្បាលថ្នល់), មហាវិថីព្រះនរោត្តម (ផ្លូវលេខំ៤១), មហាវិថីព្រះសីហនុ (ផ្លូវលេខ២៧៤), មហាវិថីសម្តេចសុធារស (ផ្លូវលេខ៣), វិថីឧកញ៉ា ឈុន (ផ្លូវលេខ២៤០)
វិថីឧកញ៉ា ស៊ូ ស៊្រុន (ផ្លូវលេខ៧) ចាប់ពីវេលាម៉ោង ០៦៖៤០នាទី រហូតដល់បញ្ចប់កម្មវិធី។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ៖