Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្ញៀវ​ទេសចរ​ជិត ​៣ម៉ឺន​នាក់ ​សម្រុក​ទៅលេង​ខេត្តក្រចេះ​ក្នុង​ពេល៣ថ្ងៃ ​នៃ​បុណ្យចូលឆ្នាំ​ចិន​

27-01-2020 17:45

(ក្រចេះ)៖ ក្នុងរយៈពេល៣ថ្ងៃ (២៥-២៧ ខែមករា ឆ្នាំ២០២០) នៃពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ខេត្តក្រចេះទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន ២៨,៤២៥នាក់ កើនឡើង ១៣.៣៥% បើធៀបនឹងឆ្នាំ២០១៩។

ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ លោក ជួប រតនា បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរសរុបខាងលើ មានភ្ញៀវទេសចរជាតិចំនួន ២៨,០០៧នាក់ និងភ្ញៀវអន្តរជាតិចំនួន ៤១៨នាក់ (ថយចុះ ១៨.៥១%)។

លោកប្រធានមន្ទីរទេសចរណ៍ បានបន្តថា ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈវិញនោះ ក៏គ្មានអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះដែរ៕