(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ មន្រ្តីនគរបាលនៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បាននឹងកំពុងបន្តចែកម៉ាស់ជូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែន ភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីជាកិច្ចការចូលរួមការពារការចម្លងមេរោគប្រភេទថ្មី ដែលបង្កឡើងដោយវិរុសកូរ៉ូណា។
ការចែកម៉ាស់ចំនួន១លាននេះ បន្តធ្វើឡើងរហូតពេញ១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ។
មន្រ្តីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា អំណោយម៉ាសទាំងអស់ បានមកពីជំនួយរបស់សប្បុរសជននានា និងចែកដល់អ្នករត់ម៉ូតូឌុប កម្មករ អាជីវករ ភ្ញៀវជាតិ អន្តរជាតិ ចេញចូល ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ព័ត៌មានបន្ថែមស្តីពីការចែកម៉ាស នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សូមទាក់ទងតាមទូរស័ព្ទលេខ 012 339 931 / 097 590 9999៕