(កំពង់ស្ពឺ)៖ ក្រុមចោរប្លន់ម៉ូតូ ចំនួន១១នាក់ បានអស់លក្ខណ៍ ត្រូវបានជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីប្លន់យកម៉ូតូ នៅផ្លូវលំ ភូមិក្បាលអូ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលធ្វើឲ្យពលរដ្ឋមានការភ័យខ្លាច កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។
យោងតាមការបំភ្លឺ ពីជនរងគ្រោះឈ្មោះ ឡូញ លី ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិឃុំកើតហេតុ មុខរបរកសិករ បក្ខពួកចោរប្លន់ម៉ូតូ មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង។
ជាក់ស្តែង ដោយបានការចង្អុលណែនាំ ពីនាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ លោក វ៉ឺ សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រធានគណបញ្ជាការឯកភាពខេត្ត ដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធស្រុកឧដុង្គ ម្ចាស់ករណី នគរបាលខេត្តកំពង់ឆ្នាំង បានធ្វើការស្រាវជ្រាវរហូត កំណត់បានមុខសញ្ញាក្រុមចោរប្លន់ និងក្រុមជនដៃដល់ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ១១នាក់ មេក្លោង និងអ្នកសមគំនិត ដកហូតបានម៉ូតូ៦គ្រឿង រកឃើញម្ចាស់ (ជនរងគ្រោះ ម៉ូតូ០៣គ្រឿង)។
ជនល្មើស បង្រ្កាបថៃ្ងដំបូង ចំនួន៥នាក់៖
១៖ ឈ្មោះស៊ុន សុវណ្ណារ៉ា ហៅឃីម ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិទួលពង្រ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
២៖ ឈ្មោះ សេង សុភក្តិ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិខ្យាង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
៣៖ ឈ្មោះ សុង វ៉ាន ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិគន្ថំ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
៤៖ ឈ្មោះ សុខ សំជុន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។
៥៖ ឈ្មោះ ម៉ាន់ ហៃ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ដកហូតម៉ូតូចំនួន៤គ្រឿង ដាវ១ដើម ទូរស័ព្ទដៃ៣គ្រឿង និងម្សៅក្រាមសង្ស័យគ្រឿងញៀន៣កញ្ចប់។
ជនល្មើសបង្រ្កាប នៅថៃ្ងបន្ទាប់ ចំនួន៦នាក់៖
១៖ ឈ្មោះ ម៉ាត់ គ្រីម ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
២៖ ឈ្មោះ វ៉ាត វ៉ូ ហៅធុង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិថ្មីខ្មែរ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
៣៖ ឈ្មោះ អ៊ីម ផល្លី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិតាំងក្រង ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
៤៖ ឈ្មោះ ម៉ាច ភ័ក្ត្រា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិ-ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
៥៖ ឈ្មោះ ម៉ាំ រស្មី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិខ្មែរថ្មី ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
៦៖ ឈ្មោះ ថា ពៅ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិព្រៃញៀប ឃុំឈូកស ស្រុកកំពង់ត្រឡាច (ឃាត់ក្នុងរង្វង់កិច្ចប្រតិបត្តិការ)។
ដកហូតម៉ូតូ២គ្រឿង ម៉ូតូម៉ាកនិច ពណ៌ខ្មៅ និងម៉ូតូហុងដា សេ១២៥ ឆ្នាំ២០១៩ ពណ៌ខ្មៅ ប្លន់កាលពីថៃ្ង២៣ ខែមករា ឆ្នាំ២០២០។ ឈ្មោះ វ៉ាត វ៉ូ, អ៊ីម ផល្លី, ម៉ាច ភក្រ្តា, ម៉ាំ រស្មី ទាំងបួននាក់រួមគ្នា ធ្វើសកម្មភាពប្លន់ ជនរងគ្រោះដោយស្ទាក់វាយ។
នេះជាយុទ្ធនាការក្ដៅ លើកទី២ ក្នុងអំឡុងមួយខែ ចុងឆ្នាំ២០១៩ ដើមឆ្នាំ២០២០ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបង្រ្កាបក្រុមចោរប្លន់ (កាំបិតផ្គាក់) និងក្រុមធាក់ស្ទាក់ប្លន់ម៉ូតូតាមផ្លូវលំ ផ្លូវជាតិមួយចំនួន ក្នុងភូមិសាស្រ្ដខេត្តកំពង់ស្ពឺ។
បច្ចុប្បន្ន មុខសញ្ញាជាក្រុមចោរប្លន់ ទាំង១១នាក់ ត្រូវជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ចាត់ការតាមនីតិវិធីច្បាប់៕