(កំពង់ស្ពឺ)៖ ភ្ញៀវទេសចរជាតិ អន្តរជាតិ ប្រមាណជាង៦.៥ម៉ឺននាក់ បានមកទស្សនាកម្សាន្ដ នៅខេត្តកំពង់ស្ពឺ ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២០ រយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី២៤-២៥-២៦)។ នេះបើតាមបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។

តាមរបាយការណ៍ បានបញ្ជាក់ថា ក្នុងឱកាសបុណ្យ ចូលឆ្នាំចិន-វៀតណាម នាថ្ងៃទី២៤-២៥-២៦ ខែមករា ឆ្នាំ២០២០ ភ្ញៀវទេសចរ ចូលទស្សនា តាមរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្ត សម្រាប់ឆ្នាំ២០២០ មានចំនួនសរុប ៦៥,៤៨០ នាក់ បើប្រៀបធៀបរយៈ ពេលដូចគ្នាឆ្នាំ២០១៩ សរុបចំនួន ៦១,៥៧០ នាក់ មានការកើនឡើង ៦.៤%។

១៖ ភ្ញៀវទេសចរជាតិ ឆ្នាំ២០២០ ចំនួន៦៤,៦៩០នាក់ បើប្រៀបធៀបរយៈពេលដូចគ្នា ឆ្នាំ២០១៩ ចំនួន៦១,០១០នាក់ កើនឡើង៦%។
២៖ ភ្ញៀវទេសចរអន្តរជាតិ ឆ្នាំ២០២០ ចំនួន៧៩០នាក់ បើប្រៀបធៀបរយៈពេលដូចគ្នា ឆ្នាំ២០១៩ ចំនួន៥៦០នាក់ កើនឡើង៤១%៕