(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកវគ្គបណ្ដុះបណ្ដាលជូនប្រធាន និងអនុប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំង២៥រាជធានី ខេត្ត ស្ដីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានអ្នកចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។
សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ បានឲ្យដឹងទៀតថា កម្មវិធីបណ្ដុះបណ្ដាលនេះ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ដែលរួមមាន លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង នឹងថ្លែងសុន្ទរកថាបើក ហើយលោក ទេព នីថា អគ្គលេខាធិការ និងថ្លែងសុន្ទរកថាបិទកម្មវិធី។
សូមជមម្រាបថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៩ មានចំនួន ៨,៦២៩,៣៥៧នាក់ ស្មើនឹង៨៤.៧៨ភាគរយ ធៀបនឹងចំនួនប្រជាពលរដ្ឋប៉ាន់ស្មានសរុបដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ក្នុងនោះប្រជាពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោតថ្មី ចំនួន១០៨,២៧២នាក់៕