Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានមន្ទីរទេសចរណ៍៖ រយៈពេល២ថ្ងៃនៃបុណ្យចូលឆ្នាំចិនភ្ញៀវទេសចរ ៨ម៉ឺននាក់ បានទៅទស្សនាខេត្តកំពត

26-01-2020 22:18

(កំពត)៖ រយៈពេល២ថ្ងៃ នៃឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ខេត្តកំពតទាំងមូលទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៨០,០០០នាក់ កើនឡើង ២០ភាគរយ បើធៀបនឹងឆ្នាំ២០១៩, នេះបើតាមលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។

ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពធ្វើដំណើរវិញនោះ ក៏គ្មានអ្វីគួរឱ្យកត់សម្គាល់នោះដែរ ពោលគឺបានប្រព្រឹត្តិទៅប្រកបដោយភាពល្អប្រសើរ៕