Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំបន់ទេសចរណ៍ព្រៃកោងកាង ទទួលបានភ្ញៀវទេសចររាប់រយនាក់ ក្នុងរយៈពេល២ថ្ងៃ នៃបុណ្យចូលឆ្នាំចិន

26-01-2020 13:27

(កោះកុង)៖ តំបន់ទេសចរណ៍ធម្មជាតិព្រៃកោងកាង ស្ថិតក្នុងខេត្តកោះកុង ក៏ទទួលបានភ្ញៀវទេសចររាប់រយនាក់ផងដែរ ដែលបានទៅដើរលេងកម្សាន្ដនៅទីនោះ ក្នុងរយៈពេល២ថ្ងៃមកនេះ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម-កូរ៉េ។

លោក ជ័យ យឿន សហគមន៍ការពារព្រៃកោងកាង បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះថា ក្នុងរយៈពេល២ថ្ងៃនេះ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាច្រើនបាននាំគ្នាសម្រុកមកលេងតំបន់ទេសចរណ៍ព្រៃកោកាង។

បើតាមលោក ជ័យ យឿន កាលពីម្សិលមិញ ថ្ងៃទី២៥ ខែមករា ដែលត្រូវថ្ងៃទី១ នៃបុណ្យចូលឆ្នាំចិន តំបន់ទេសចរណ៍ព្រៃកោងកាង ទទួលបានភ្ញៀវទេសជាតិ និងអន្ដរជាតិ ប្រមាណ១,០០០នាក់ និងនៅថ្ងៃទី២ (គិតត្រឹមរសៀល) ទទួលបានភ្ញៀវប្រមាណជិត២,០០០នាក់។

លោកបានអះអាងទៀតថា តំបន់ព្រៃកោងកាងពោរពេញដោយភ្ញៀវទេសចរ ធ្វើឲ្យកន្លែងអង្គុយលេង (កញ្ចុះ) ស្ទើរតែគ្មានសម្រាប់ភ្ញៀវជួល។ ដោយឡែក ស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់ ត្រូវបានធានាយ៉ាងល្អប្រសើរ៕