(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខូរ ឈា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលមរណភាព នៅសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ២២:០៥ នាទី ដោយរោគាពាធ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមគ្រួសារសព។
សព នាយឧត្តមសេនីយ៍ ខូរ ឈា ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនាជាតិ នៅហេដ្ឋាននៃសព ភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ដំណឹងនេះចាត់ទុកជាសេចក្តីជូនដំណឹងចំពោះ សម្តេច ទ្រង់ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា និងញាតិមិត្តជិតឆ្ងាយនៃសព នាយឧត្តមសេនីយ៍ ខូរ ឈា មេត្តាជ្រាប និងអញ្ជើញចូលរួមពិធីបុណ្យសពតាមការគួរ៕