(ព្រះសីហនុ)៖ ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម-កូរ៉េ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ ខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍មួយដ៏មានសក្ដានុពលរបស់កម្ពុជា ទទួលបានភ្ញៀវទេសចរសរុប ២៨,០៣៤នាក់ កើនឡើង៧.៧៩ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មានត្រឹម២៦,០០៦នាក់។
របាយការណ៍ដែលបានផ្ញើជូនអភិបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ទៀតថា ចំនួនភ្ញៀវទេសចរខាងលើនេះ មានភ្ញៀវជាតិប្រមាណនាក់ ២២,២៣៣នាក់ កើនឡើង៨.៥២% (ឆ្នាំ២០១៩ មាន២០,៤៨៦នាក់) និងភ្ញៀវអន្តរជាតិប្រមាណនាក់ ៥,៨០១នាក់ កើនឡើង៥.០៩% (ឆ្នាំ២០១៩ មាន៥,៥២០នាក់)។
ក្នុងចំណោមនោះ ទេសចរតាមបណ្តាកោះនានាសរុបប្រមាណ ៣,៧៩៨នាក់ ថយចុះ៥.៣១% (ឆ្នាំ២០១៩ មាន៤,០១១នាក់) រួមមាន ភ្ញៀវជាតិប្រមាណ ២,០៤២នាក់ កើនឡើង៣៩.៩៥% (ឆ្នាំ២០១៩ មាន១,៨៣៩នាក់) និងអន្តរជាតិប្រមាណ ១,៧៥៦នាក់ ថយចុះ៣១.១៩% (ឆ្នាំ២០១៩ មាន២,៥៥២នាក់)។
ជាមួយគ្នានេះដែរ ក៏មាននាវាទេសចរណ៍ចូលសំចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ មួយនាវា មានភ្ញៀវសរុប១,៥៩៨នាក់, ស្រី៨៩៩នាក់, នាវិក៧៧៩នាក់ និងស្រី១៥៣នាក់។ ដោយឡែក សម្រាប់បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់វិញ ត្រូវបានធានាយ៉ាងល្អប្រសើរ គ្មានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ ពោលភ្ញៀវទេសចរអាចដើរលេងកម្សាន្ដបានយ៉ាងសប្បាយរីករាយ៕