(ភ្នំពេញ)៖ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងលោកជំទាវ ទឹម គឹមហ៊ាង ព្រមទាំងបុត្រាបុត្រី និងបុគ្គលិកក្រោមឱវាទទាំងអស់ ផ្ញើសារលិខិតជូនពរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំជូត ត្រូវនឹងឆ្នាំ២០២០។
នៅក្នុងសារលិខិតជូនពររបស់លោកឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ថា «សូមសម្ដែងនូវក្ដីអំណរគុណឥតឧបមាចូលរួមជូននូវសព្វសាធុការពរជ័យ បវរសួស្ដី សេរីវឌ្ឍនា វិបុសុខ មហាប្រសើរគ្រប់យ៉ាង និងសូមគោរពជូនពរសម្ដេចតេជោ ប្រកបដោយសុខភាពល្អបរិបូណ៌ បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ កាយពលរឹងមាំខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងមាតុភូមិកម្ពុជាជាទីស្នេហា ឱ្យទទួលបានជោគជ័យនាំមកនូវសមិទ្ធផលធំធេងថ្មីៗថែមទៀត»៕