គ្រឿងញៀនបំផ្លាញអ្នកគ្រប់យ៉ាង! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសសម្រាប់ ថ្ងៃទី២៥ ខែមករា៖ បង្ក្រាប៨ករណី ឃាត់ខ្លួន២១នាក់
25-01-2020 17:41
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប០៨ករណី ក្នុងនោះករណីប្រើប្រាស់៣ករណី, ជួញដូរ៤ករណី និងដាំដុះ១ករណី និងឃាត់ខ្លួនជនសង្ស័យ២១នាក់។
របាយការណ៍បានឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ២៥ ខែមករា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៥៦០ករណី ឃាត់មនុស្ស១,២២៣នាក់ (ស្រី៧២នាក់)៕