Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាពផ្តល់ឲ្យយើងប្រារព្ធពិធីបុណ្យចូលឆ្នាំ និងបុណ្យសាសនាតូចធំ ទៅតាមជំនឿទំនៀមទម្លាប់ប្រពៃណី ដោយគ្មានការបារម្ភភ័យខ្លាច អរគុណសន្តិភាព!

25-01-2020 15:15

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ដែលជាថ្ងៃទី១ នៃបុណ្យចូលឆ្នាំចិននេះ បានបង្ហោះសាររំលេចពីគុណតម្លៃ មិនអាចកាត់ថ្លៃបានរបស់សន្តិភាព ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ អាចប្រារព្ធពិធីបុណ្យទានតូចធំ ដោយគ្មានការភ័យខ្លាចអ្វីឡើយ ជាក់ស្តែងបុណ្យចូលឆ្នាំចិន ដែលកំពុងប្រារព្ធនៅពេលនេះ។

ជាមួយគ្នានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏មិនភ្លេចជូនពរបងប្អូនជនរួមជាតិ សូមសប្បាយរីករាយ និងជួបតែលាភសំណាងល្អហេងហេង នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ២០២០។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «ថ្ងៃសៅរ៍ ទី២៥ នេះគឺជាថ្ងៃទី១ នៃថ្ងៃចូលឆ្នាំចិន (២៥,២៦,២៧) ដែលតាមធម្មតា គឺបងប្អូនសម្រាកពីការងារជួបជុំក្រុមគ្រួសារ និងធ្វើដំណើរកំសាន្តសប្បាយនៅតាមខេត្ត តាមតំបន់មណីយដ្ឋាន និងក្រៅប្រទេសជាដើម។

សន្តិភាព បានផ្តល់ឱកាសឲ្យយើងប្រារព្ធពិធីបុណ្យចូលឆ្នាំ និងបុណ្យសាសនាតូចធំ ទៅតាមជំនឿទំនៀមទម្លាប់ប្រពៃណី នៅក្នុងប្រទេសដោយគ្មានការបារម្ភភ័យខ្លាច។ សូមជូនពរបងប្អូនបានសប្បាយរីករាយ និងជួបតែលាភសំណាងល្អហេងហេង នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ២០២០។ អរគុណសន្តិភាព»