(ភ្នំពេញ)៖ លោក កុក ឡុង គ្រូហុងស៊ុយចិនល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជា បានផ្តល់ដំបូន្មានឱ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឱ្យបានខ្ពស់ទៅលើរឿង៣យ៉ាង គឺគ្រោះអគ្គិភ័យ ការកាប់ទន្ទ្រានព្រៃឈើ និងជម្លោះដីធ្លី សម្រាប់ឆ្នាំ២០២០នេះ។
លោក កុក ឡុង បានពន្យល់ថា ឆ្នាំ២០២០ ដែលត្រូវនឹងឆ្នាំជូត ធាតុដី បើកើតមានគ្រោះអគ្គិភ័យហើយ គឺលំបាកពន្លត់ណាស់។ ក្រៅពីគ្រោះអគ្គិភ័យហើយនោះ ការកាប់ទន្ទ្រានព្រៃឈើ និងជម្លោះដីធ្លី ក៏កើតមានច្រើនផងដែរ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់៕