(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានផ្ញើសារលិខិតជូនពរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំជូត ត្រូវនឹងឆ្នាំ២០២០។
នៅក្នុងសារលិខិតជូនពររបស់អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា «សភាពាណិជ្ជកម្មកម្ពុជា ដែលមានទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា សូមសម្ដែងនូវក្ដីអំណរគិណឥតឧបមាចូលរួមជូននូវសព្វសាធុការពរជ័យ បវរសួស្ដី សេរីវឌ្ឍនា វិបុសុខ មហាប្រសើរគ្រប់យ៉ាង និងសូមគោរពជូនពរសម្ដេចតេជោ ប្រកបដោយសុខភាពល្អបរិបូណ៌ បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ កាយពលរឹងមាំខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីដឹកនាំរាជរដ្ឋាភិបាល និងមាតុភូមិកម្ពុជាជាទីស្នេហា ឱ្យទទួលបានជោគជ័យនាំមកនូវសមិទ្ធផលធំធេងថ្មីៗថែមទៀត»៕
សូមអានសារលិខិតជូនពររបស់អ្នកឧកញ៉ា គិត ម៉េង ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទាំងស្រុងដូចខាងក្រោម៖