(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងកសិកម្ម បានឲ្យដឹងថា នៅឆ្នាំ២០១៩ កម្ពុជានាំចេញផលនេសាទ បានជាង១ម៉ឺនតោន។
តាមរបាយការណ៍របស់ក្រសួងកសិកម្ម បានបញ្ជាក់ឲ្យដឹងទៀតថា រយៈពេល១២ខែ ឆ្នាំ២០១៩ ដែលគិតចាប់ពីខែមករា ដល់ខែធ្នូ ការនាំចេញផលនេសាទស្រស់ អនុវត្តបានចំនួន ៩,១៩០តោន បើធៀបនឹងឆ្នាំ២០១៨ ថយចុះចំនួន ៣១០តោន។ ចំណែកការនាំចេញផលនេសាទកែច្នៃ អនុវត្តបានចំនួន ៤,៩១០តោន ថយចុះ៩០តោន។
របាយការណ៍ដដែលបានបន្តទៀតថា ឆ្នាំ២០១៩ ការបង្ក្រាបសំណុំរឿងបទល្មើសជលផលមានចំនួន ៣,១០១ករណី ក្នុងនោះបទល្មើសទឹកសាបមានចំនួន ២,៨៧៣ករណី និងសមុទ្រមានចំនួន២២៨ករណី។
ដោយឡែកសម្រាប់ចំណូល ដែលបានពីថ្លៃសួយសារព្រៃឈើសរុបចំនួនជិត៧លានដុល្លារអាមេរិក។
តាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ឆ្នាំ២០១៩ មានចំណូលពីថ្លៃសួយសារព្រៃមានចំនួន ២៥,៧២៩,១៦៧,៤៨៥រៀល (៦,៤៣២,២៩១.៨១ដុល្លារអាមេរិក) រួមនឹង១៤៨,២៨១.៧០ដុល្លារអាមេរិក។
របាយការណ៍ដដែលបានបន្តទៀតថា សម្រាប់ឆ្នាំ២០១៩ សំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ និងកាប់រានដីព្រៃសរុបមានចំនួន ១,២០១ករណី ដោយពិន័យអន្តរការណ៍ចំនួន ៥៩៨ករណី និងបញ្ជូនទៅតុលាការមានចំនួន៦០៣ករណី៕
សូមអានរបាយការណ៍ របស់ក្រសួងកសិកម្មទាំងស្រុង៖