Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គោរពច្បាប់ចរាចរណ៍ បើកបរត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព! ស្លាប់១២នាក់ និងរបួស១៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៤ ខែមករាម្សិលមិញ

25-01-2020 07:56

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ដែលជាថ្ងៃសែនចូលឆ្នាំចិន មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់១២នាក់, របួសស្រាល៣នាក់ និងរបួសធ្ងន់១៤នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង, ស្រវឹង និងបត់គ្រោះថ្នាក់៕