Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្បួនចិន៖ ឆ្នាំជូត ជាន់ឆ្នាំ ឆ្នាំមមី ឆុងខ្លាំង បុណ្យសពបើអាចចៀសបាន កុំទៅ! (Video inside)

24-01-2020 14:46

(ភ្នំពេញ)៖ ជនជាតិចិន ក៏ដូចជាខ្មែរដែលជាប់សែស្រឡាយចិន មានជំនឿខ្លាំងទៅលើហុងស៊ុយ ក៏ដូចជាក្បួនខ្នាតផ្សេងៗ។ ក្រៅពីនោះឆ្នាំកំណើតរបស់ពួកគេ ក៏យកចិត្តណាស់ផងដែរនៅពេលចូលឆ្នាំថ្មីម្តងៗ។ ពួកគេតែងតែគិតថា តើឆ្នាំថ្មីវាល្អដែរទេសម្រាប់ឆ្នាំកំណើតរបស់ពួកគេ ឬមានរឿងមិនល្អ (ឆុង) អ្វីសម្រាប់កំណើតរបស់គេ។

ដូច្នេះរាល់ពេលចូលឆ្នាំថ្មីម្តងៗ ជនជាតិចិន ឬខ្មែរជាប់សែស្រឡាយចិន ដែលមានជំនឿលើរឿងទាំងនេះ តែងតែស្វះស្វែងរកគ្រូហ៊ុងស៊ុយចិន ដើម្បីសាកសួរ ឬឱ្យជួយរកវិធីកែកុនលើករាសីរបស់ពួកគេ។

សម្រាប់ឆ្នាំថ្មី ឆ្នាំជូត គ្រូហុងស៊ុយល្បីឈ្មោះដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញ លោក កុក ឡុង បានឱ្យដឹងថា នៅឆ្នាំថ្មីនេះ ក្រៅពីឆ្នាំជូតដែលជាន់ឆ្នាំទៅនោះ ឆ្នាំដែលឆុងរួមមាន៖ មានមមី មមែ ច និង ថោះ។ ប៉ុន្តែឆ្នាំមមី ឆុងខ្លាំងជាងគេ។

ដោយឡែកឆ្នាំដែលល្អវិញ រួមមាន៖ ឆ្លូវ រោង ម្សាញ់ និងវក។ សម្រាប់ការរៀបអាពាហ៍ពិពាហ៍ដែលល្អជាងគេវិញរួមមាន៖ ឆ្លូវ រោង ម្សាញ់ វក រកា។ ក្រៅពីនោះអាចរៀបអាពាហ៍ពិពាហ៍បានតែកុំអាលយកកូន។

គ្រូហុងស៊ុយរូបនេះ បានផ្តល់ដំបូន្មានផងដែរ សម្រាប់អ្នកកើតឆ្នាំជូត ដែលជាន់ឆ្នាំ និងអ្នកកើតឆ្នាំមមី ដែលឆុងខ្លាំង គឺហាមមិនឱ្យកាប់ដី ជួសជុលការដ្ឋានត្រូវប្រយ័ត្ន។ សម្រាប់បុណ្យសពវិញ បើចៀសបាន គឺកុំទៅ។ បើទៅវិញ ពេលផឹកគ្រឿងស្រវឹង គឺផឹកគ្រឿងស្រវឹងដែលមិនទាន់គាស់កេះ។

ដោយឡែកការចូលបុណ្យសពត្រូវតែសេសកន្ទុយ ដូចជាលេខ១, ៣, ៥ និងលេខ៧៕