គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ប្រើទុនវិនិយោគជិត១១លានដុល្លារ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័ត
24-01-2020 12:27
(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ នូវគម្រោងវិនិយោគថ្មីចំនួន១ទៀត សរុបទុនវិនិយោគជិត១១លានដុល្លារអាមេរិក និងផ្តល់ការងារថ្មីជាច្រើនពាន់កន្លែង។
Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន K.Y ODYSSEY GARMENT CO.,LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១០.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៧៩៧កន្លែង៕