(ភ្នំពេញ)៖ អ្នកឈ្នះរង្វាន់ដំណើរកម្សាន្តទៅចក្រភពអង់គ្លេសទាំង ៣៨នាក់ ដែលចេញដំណើរពីកម្ពុជាកាលពី៥ថ្ងៃមុន បានត្រឡប់មកដល់ទឹកដីកំណើតវិញហើយ ជាមួយស្នាមញញឹម និង រូបភាពនៃដំណើរកម្សាន្ត ដែលពោរពេញដោយភាពសប្បាយរីករាយខ្លាំងបំផុត។

អូសវ៉ាលីជាមួយនឹងស្នាមញញឹម ដើរចេញតាមច្រកមកដល់របស់អ្នកដំណើរ នៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ អ្នកនាង លាភ ស៊ីណា អ្នកឈ្នះរង្វាន់ម្នាក់ក្នុងចំណោមអ្នកទាំង ៣៨នាក់ បានបង្ហាញ អារម្មណ៍ របស់ខ្លួនថា ដំណើរកម្សាន្តនេះ ពិតជារីករាយបំផុត ក្នុងឆាកជីវិតរបស់អ្នកនាង។

លាភ ស៊ីណា បន្ថែមថា៖ « ចក្រភពអង់គ្លេស គឺជាទឹកដី ដ៏ស្រស់ស្អា្តតបំផុតមួយក្នុងក្តីស្រមៃរបស់ខ្ញុំជាយូរមកហើយ ដោយមិនដឹងថាតើនឹងសម្រេចក្តីស្រមៃនេះរបៀបណានោះឡើយ។ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន ស្រាបៀរ កម្ពុជា ដែលផ្តល់នូវរង្វាន់នេះសម្រាប់ពលរដ្ឋកម្ពុជា ដែលតែងតែគាំទ្រផលិតផលមួយនេះ និង ធ្វើតាមការសន្យារបស់ខ្លួនចំពោះអតិថិជន»។

អ្នកនាងបន្តទៀតថា៖ «អ្វីដែលខ្ញុំមិនអាចបំភ្លេចបាន គឺបាន ទស្សនា ដោយ ផ្ទាល់ការប្រកួតបាល់ ទាត់ យកពានលីកកំពូលរបស់អង់គ្លេស រវាងក្រុម Manchester City និង ក្រុម Crystal Palace នៅក្នុងពហុកីឡដ្ឋាន Ethihad Stadium តែម្តង រួមជាមួយបទពិសោធន៍នៃការហាត់លេងបាល់ទាត់ជាមួយគ្រូបង្វឹក Manchester City»

ចំណែកឯទិដ្ឋភាពដ៏ស្រស់ត្រកាលនៃទីក្រុងឡុងដ៍ ដែលមានដូចជា នាឡិកា Big Ben ដ៏ធំកណ្តាលទីក្រុងឡុងដ៍ សួនដ៏ស្រស់ស្អាតនៃរាជវាំង បាក់ឃីងហាំ Buckingham របស់ម្ចាស់ក្សត្រី Elizabeth និង វិមានព្រឹទ្ធសភា Westminster និង អតីតរាជវាំង Winsor Castle គឺពិតជាស្រស់ស្អាតខ្លាំងណាស់សម្រាប់ដំណើរកម្សាន្តនេះ៕