Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋរស់នៅក្នុងភូមិជ្រោយបាសាក់ និងភូមិព្រះពន្លា សង្កាត់ព្រែកប្រា រីករាយដាក់ភ្លើងបំភ្លឺសាធារណៈតាមដងផ្លូវ

23-01-2020 17:55

(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិជ្រោយបាសាក់ និងភូមិព្រះពន្លា សង្កាត់ព្រែកប្រា មានក្តីត្រេកអរយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋបាលខណ្ឌច្បារអំពៅ ដែលមានបានជួយដាក់ភ្លើងបំភ្លឺសាធារណៈតាមដងផ្លូវ ធ្វើឱ្យផ្លូវក្នុងភូមិភ្លឺចិញ្ចាច ជួយសម្រួលការធ្វើដំណើរ បង្ការបាននូវបទល្មើសផ្សេងៗ ដូចជាការជក់គ្រឿងញៀន ក្មេងទំនើងការលួចគាស់ផ្ទះ។

ក្នុងនោះប្រជាពលរដ្ឋបាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដែលតែងបានគឹតគូរពីសុខទុក្ខ ប្រជាពលរដ្ឋជាប្រចាំ និងបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋានជាបន្តបន្ទាប់។

មន្ត្រីបានបញ្ជាក់ថា នេះជាកាដូមួយដែលផ្តល់ជូនដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈអភិបាលខណ្ឌច្បារអំពៅ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការនី ងាយស្រួលក្នុងការធ្វើដំណើរនា ពេលយប់និងម្យ៉ាងវិញទៀត ដើម្បីទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់នៅពេលយប់ផងដែរ។

ជាការឆ្លើយតបបងប្អូនប្រជាពលរដ្ឋ បានសំដែងការសប្បាយរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់អំពីតម្រូវការ នៃការរស់នៅរបស់ពួកគាត់ ទាំងលើការធ្វើដំណើរនិងបញ្ហាសន្តិសុខ៕