Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រឿងញៀនបំផ្លាញអនាគតអ្នក! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសសម្រាប់ថ្ងៃទី២៣ ខែមករា៖ បង្ក្រាប២៣ករណី ឃាត់ខ្លួន៤៦នាក់

23-01-2020 17:14

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៣ករណី ក្នុងនោះករណីប្រើប្រាស់១៥ករណី និងជួញដូរ២៤ករណី ឃាត់ខ្លួនជនសង្ស័យ៤៦នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥៤២ករណី ឃាត់មនុស្ស១១៦៩នាក់ (ស្រី៦៩នាក់)៕