(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងសារធារណការ និងដឹកជញ្ជូន បានអះអាងថា នៅឆ្នាំ២០២០នេះ នឹងធ្វើការរឹតបណ្តឹងពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកខ្លាំងជាងឆ្នាំមុនទៀត ដើម្បីការបន្ថយការគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
ការបញ្ជាក់របស់មន្ត្រីក្រសួងសាធារណការនេះបន្ទាប់ពីសម្តេច ក្រឡាហោម ស ខេងឧ បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសអាសន្ននៃកំណើនគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានាពេលកន្លងមកថ្មីៗនេះ។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងក្នុងពិធីយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ យ៉ាងដូច្នេះថា៖« ក្រៅពីការអប់រំយើងមានការរឹតបណ្តឹងខ្លាំងហើយឆ្នាំនេះ បើមិនអញ្ចឹងទេគាត់មិនខ្លាចសោះ។ យើងរឹតបណ្តឹងខ្លាំងមិនធ្វើទុកបុកម្នេញ ប្រជាពលរដ្ឋទេ គឺយើងធ្វើយ៉ាងណាម៉េច ឲ្យគាត់យកចិត្តទុកដាក់ក្នុងការពារអាយុជីវិតក្នុងពេលបើកលើកដងផ្លូវ»។
លោកស្រីបានបន្តថា ឆ្នាំនេះយើងត្រូវតែបង្ខំគាត់ឱ្យពាក់មួយសុវត្ថិភាពពេលជិះម៉ូតូ ទាំងអ្នកបើកបររួមទាំងក្មេងផងដែរ។ ក្នុងនោះក៏រឹតបណ្តឹងលើល្បឿនយ៉ាងខ្លាំងដែរព្រោះចំណុចនេះជាហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
លោកស្រីក៏បានលើកឡើងថា ក្រសួងសាធារណការ នឹងធ្វើការផ្សព្វផ្សាយពីសិទ្ធិអាទិភាពនៅពេលបើកបរយ៉ាងម៉េច ដោយផ្សាយតាមវិទ្យុជាតិ និងផ្សាយបន្តទៅកាន់វិទ្យុរបស់ ក្រសួងមហាផ្ទៃផងដែរដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋធ្វើតាមស្តាប់។
លោកស្រីបន្ថែមថា ក្រសួងក៏នឹងធ្វើការរិះរកមធ្យោបាយ ដើម្បីអប់រំណែនាំពីសិទ្ធិអាទិភាពឲ្យបាន ព្រោះថាគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងពីការមិនគោរពសិទ្ធិអាទិភាពមានជាង២៣ភាគរយ ល្បឿន៣៨ភាគរយ និងបត់ឆ្វេង បត់ស្តាំង វ៉ាជែងផងដែរ។
ជាមួយគ្នាសម្រាប់ឱកាសចូលរួមចិនខាងនេះក្រសួងបានអំពាវអំពាវនាវដល់ប្រជាពលរដ្ឋដែលតែងតែជួបគ្នាពិសេសនោះពិសារគ្រឿងស្រវឹងសូមកុំផឹកច្រើនពេលបើពិសារកុំបើកបរឲ្យសោះ ហើយមុនពេលចេញដំណើរត្រូវមើលយានយន្តឲ្យបានសព្វគ្រប់ព្រោះថា ពួកនឹងធ្វើដំណើរទៅតាមកន្លែងមន្សាន្តនានា ជាមិនខានព្រោះថាប្រទេសមានសន្តិភាព។
លោកស្រីរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់បើកបរទាំងសូមប្រុងប្រយ័ត្នឲ្យបំផុតការបើកបរនៅពេលធ្វើដំណើរ ដោយកុំបើកបរហួសល្បឿនកំណត់ ហើយមុនវាជែងត្រូវមើលមុខមើលក្រោយ៕