(បាត់ដំបង)៖ សាកលវិទ្យាល័យ UME បាត់ដំបង បានរៀបចំពិធីគរុគុណ និងបើកបវេសនកាលឆ្នាំ២០១៩-២០២០ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ក្រោមវត្តមានលោក ងួន រតន: អភិបាលខេត្ត, លោក ទុន ភក្តី សាកលវិទ្យាធិ ការនៃសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច, លោកបណ្ឌិត ប៊ុត គឹស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ព្រះសង្ឍនិស្សិត ជាច្រើននាក់ចូលរួមផងដែរ។

បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោក ទុន ណារិទ្ធ សាកលវិទ្យាការង នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ស្តីពីលទ្ធផលការងារអប់រំដល់និស្សិតកន្លងមក លោក ទុន ភក្តី បានរំលឹក និងដាស់តឿនដល់និស្សិត និងយើងទាំងអស់គ្នាត្រូវដឹងគុណគ្រូ ដែលជាគ្រូបាធ្យាយ បានខិតខំបង្ហាត់បង្រៀនយើងឲ្យមានចំណេះដឹង ចំណេះជំនាញ ដល់និស្សិតគ្រប់រូបដែលជាធនធានមនុស្ស។ យើងខ្ញុំប្រារព្ធពិធីគរុគុណនេះ ក្នុងគោលបំណងឲ្យមានការចងចាំចំពោះគុណបំណាច់ដ៏ថ្លៃថ្លាបំផុត របស់គ្រូបាធ្យាយរបស់យើងនៅគ្រប់ជំនាន់ ដែលលោកបានចូលរួមផ្តល់ការអប់រំ ផ្តល់ចំណេះដឹង ធ្វើឲ្យយើងចេះអាន ធ្វើឲ្យយើងចេះគិត។ល។ ហើយធ្វើឲ្យយើងមានការយល់ដឹង។ ធ្វើឲ្យជីវិតរបស់ យើងថ្លៃថ្នូរចូលរួមចំណែកដល់ការកសាងសេដ្ឋកិច្ចសង្គម។

តាមរយៈការចូលរួមដោយសុភាពរាបសារ ដោយអំណត់អត់ធ្មត់ និងទំនួលខុសត្រូវខ្ពស់ពីសំណាក់លោកគ្រូ អ្នកគ្រ ជាគ្រូបាធ្យាយទាំងនោះដែរ។

លោកសាកលវិទ្យាធិការបានបន្តថា យើងមិនត្រូវភ្លេចគុណគ្រូទេ ដែលរាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី០៥ ខែតុលា ជារៀងរាល់ឆ្នាំ
ជាទិវាគ្រូបង្រៀន។

លោកថា មនុស្សយើងម្នាក់ៗ ត្រូវឆ្លងកាត់ការសិក្សា ដែលឋានគ្រូជាអ្នកផ្តល់ចំណេះដឹងដល់យើងគេដឹងច្បាស់ពីតួនាទីភារកិច្ចរបស់ខ្លួន ទោះបីគ្រមានជីវភាពខ្វះខាតយ៉ាងណាក៏គិតគ្រប់ឧបសគ្គទាំងអស់ បានលះបង់ពេលវេលា ទោះមានការហត់នឿយប៉ុណ្ណោះ មិនដែលសុខចិត្តផ្ទេរចំណេះដឹង មិនដែលទាមទារគុណពសិស្សដើម្បីចង់អោយសិស្សទទួលបានជោគជ័យក្នុងពេលសិក្សា រួចផុតពីភាពក្រីក្រអវិជ្ជា។ ចំណេះវិជ្ជាត្រូវគ្រផ្ទេរឲ្យសិស្សគ្រប់យ៉ាង ចំណេះនៅជាប់ប្រាណជាទ្រព្យចោរឆក់មិនបាន។ សង្គមត្រូវការក្មួយៗ ឲ្យខំប្រឹងស្រូបយកវិជ្ជា សម្រាប់ទាំងអស់គ្នាដើម្បីអនាគតកសាងសង្គម។ គ្រូជាមាតាបិតាទី២ ក្នុងមួយជីវិតគ្រ គឺផ្ទេរ ផ្តល់ចំណេះដឹង ផ្តល់ដំបូន្មានដល់សិស្សនូវក្រមសីលធម៌ដល់សិស្សទាំងអស់គ្នា (ព្រោះការសិក្សានៅជាមួយគ្រូពេញមួយឆ្នាំ) ទោះបីយ៉ាងណាក៏នៅមានរឿងរ៉ាវខ្លះដូចជា៖

*ធ្វើឲ្យសិស្សមិនរីករាយ សប្បាយចិត្ត
*ធ្វើឲ្យសិស្សខឹងស្អប់ មានភាពល្អក់កករក្នុងចិត្ត ប៉ុន្តែសិស្សបច្ចុប្បន្នមានភ័ព្វសំណាងដែលមានអគារសិក្សាល្អ មិនដូចពីមុន
*សូមថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រ ដែលបានផ្តល់ចំណេះវិជ្ជាដល់សិស្សគ្រប់ជំនាន់ បានក្លាយជាអ្នកដឹកនាំស្ថាប័ន អាជីវករពាណិជ្ជករ ក្រុមហ៊ុន គ្រឹះស្ថាន ប្រកបដោយធនធានចំណេះធនធានសម្បត្តិ ក្នុងការចូលរួមអភិវឌ្ឍប្រទេសប្រកបដោយសុខក្សេមក្សាន្ត បន្ទាប់ពីការដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកជូនប្រជាពលរដ្ឋគ្រប់ស្រទាប់នូវសុខសន្តិភាពនិងសន្តិសុខ សណ្តាប់ធ្នាប់គ្រប់ទីកន្លែង។

លោក ងួន រតន: បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យ UME បាត់ដំបងយើងបានរៀបចំពិធីបើកបវេសនកាលថ្មីឆ្នាំ២០១៩-២០២០គរុគុណនេះឡើង នេះជាលើកទី៥ហើយ ដែលសាកលវិទ្យាល័យ UME បានធ្វើកន្លងមក។

លោកអភិបាលខេត្តបានបញ្ជាក់ថា «បើគ្មានសន្តិភាពទេ គឺគ្មានអ្វីៗទាំងអស់ ដូច្នេះយើងទាំងអស់គ្នា នាំគ្នាចូលរួមការពារសន្តិភាពនេះ ឲ្យមាននៅយូរអង្វែងដោយមិនអាចឲ្យរបូត ពីយើងបានឡើយ ពិសេសជាងនេះទៅទៀតនោះគឺ អតីតកាលប្រទេសយើងធ្លាប់មាន សង្រ្គាមរ៉ាំរ៉ៃ ធ្លាប់បាត់សាសនា មានសង្រ្គាម តែបច្ចុប្បន្នដែលយើងធ្លាប់បាត់នោះ គឺមានមកវិញលើគ្រប់វិស័យហើយ»

លោកបានផ្តាំផ្ញើដល់និស្សិតនៅក្នុងអង្គពិធីថា បន្ទាប់ពីវិស័យអប់រំរដ្ឋនិងឯកជនបានបង្កើតធនធានមនុស្សបានជាច្រើនហើយតែសូមឲ្យក្មួយៗដែលកំពុងសិក្សាត្រូវខិតខំរៀនសូត្រដើម្បីមានចំណេះដឹង សម្រាប់ខ្លួនឯង គ្រួសារនិងសម្រាប់ប្រទេសជាតិ យើង យកទៅបម្រើការងារផ្សេងៗគ្នាជាការចូលរួមចំណែកអភិវឌ្ឍន៍ជាតិមាតុភូមិយើងកាន់តែរីកចម្រើនផងដែរ៕