Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិស្សវិទ្យាល័យ ហ៊ុន សែន ស្វាយធំ ខេត្តសៀមរាប ជាង៥០នាក់ បានកើតអាការៈឈឺក្បាល ហៀរទឹកភ្នែក និងរកក្អួត

22-01-2020 18:56

(សៀមរាប)៖ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ សិស្សថ្នាក់ទី៧ នៃសាលាវិទ្យាល័យ ហ៊ុន សែន ស្វាយធំ ប្រមាណ ៥៥នាក់ ស្រី៣២នាក់ បានកើតអាការៈ ឈឺក្បាល ហៀរទឹកភ្នែក និងរកក្អួត។

អធិការនគរបាលស្រុកប្រាសាទបាគង លោក លឹម សម្បត្តិ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីគ្រូនាយកសាលា អភិបាលស្រុក និងលោក បានដឹកនាំក្រុមការងារ រួមមាន លោកមេឃុំ ក្រុមប្រឹក្សាឃុំកណ្តែក និងកម្លាំងនគរបាល ចុះទៅដល់ទីកន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ និងជូនក្មួយៗ សិស្សានុសិស្សទៅមណ្ឌលសុខភាព ដើម្បីពិនិត្យ និងព្យាបាល និងបានចាត់តាំងក្រុមការងារពិនិត្យស្រាវជ្រាវ រួមទាំងពិនិត្យលើគុណភាពចំណីអាហារដែលមានលក់នៅបរិវេណសាលាផងដែរ។

បើតាមលោកអធិការ មូលហេតុបណ្តាលឲ្យមានហេតុការណ៍នេះ កើតឡើង គឺបណ្តាលមកពីការដុតសំរាមក្បែរសាលារៀន។

ដោយយោងតាមសេចក្តីណែនាំរបស់ក្រសួងបរិស្ថាន លោកអភិបាលស្រុកបានណែនាំដល់គណៈគ្រប់គ្រងសាលា ក៏ដូចជា អ្នករស់នៅជិតខាងសាលារៀន អោយបញ្ឈប់ការដុតសំរាមបែបនេះតទៀត ព្រោះប៉ះពាល់ដល់សុខភាពខ្លាំងណាស់។

សម្រាប់សុខភាពរបស់សិស្សទាំង៥៥នាក់ បានធូរស្រាលឡើងវិញ៕