(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំកិច្ចប្រជុំគណៈអភិបាលខណ្ឌ ប្រចាំខែមករា ឆ្នាំ២០២០ ក្រោមអធិបតីលោក សុខ ពេញវុធ អភិបាលខណ្ឌ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីអភិបាលរង គណៈនាយករដ្ឋបាល ប្រធាន-អនុប្រធានការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង១១ ប្រធាន-អនុប្រធានទីរួមផ្សារទាំង៣ ប្រធានប្រជាការពារខណ្ឌ និងមន្រ្ដីពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចប្រជុំនេះ ដើម្បីផ្សព្វផ្សាយអនុវត្តការងារសំខាន់ៗមួយចំនួន ដូចជា៖ ការងាររៀបចំសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ចរាចរណ៍ក្នុងមូលដ្ឋាន, ផ្សព្វផ្សាយសេចក្ដីណែនាំពាក់ព័ន្ធការងារគ្រប់គ្រង និងកម្រៃសេវាប្រមូល ដឹកជញ្ជូនសំរាម សំណល់រឹងក្នុងមូលដ្ឋាន, ការងារប្រតិភូកម្មមុខងារមន្រ្ដីក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងនិរន្ដរភាពការងារ, ការងារគ្រប់គ្រងសំណង់, ពិនិត្យ និងអនុម័តសេចក្ដីព្រាង ស្ដីពីការបិទបញ្ជីចំណូល-ចំណាយថវិកា ប្រចាំឆ្នាំ២០១៩ របស់រដ្ឋបាលខណ្ឌដូនពេញ, ពិនិត្យឆ្លងរបាយការណ៍ប្រចាំខែ និងតាងរាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត មន្រ្ដីបម្រើសេវា នៅក្នុងរដ្ឋបាលខណ្ឌ ព្រមទាំងការផ្សព្វផ្សាយ អនុវត្តលិខិតបទដ្ឋានគតិយុត្តនានារបស់រដ្ឋបាលថ្នាក់ជាតិ ថ្នាក់រាជធានីភ្នំពេញ និងអង្គភាពពាក់ព័ន្ធផងដែរ៕