(ភ្នំពេញ)៖ ក្រុមហ៊ុន Bangkok Airways និង Central Department Store បានបើកយុទ្ធនាការ «Fly, Meet, Shop» ដែលមានន័យថា «ធ្វើដំណើរតាមយន្តហោះ ជួបជុំគ្នា និងទិញទំនិញ» សំរាប់ប្រទេសមួយចំនួន ក្នុងតំបន់ដូចជាង កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម សហការគ្នាចំពោះទីផ្សារ នៃការធ្វើដំណើរកំសាន្ត។
កញ្ញា Nooch Homrossukhon ដែលជាអគ្គនាយកនៃការប្រជុំ និងផលកំរៃ របស់ការប្រជុំសន្និបាត របស់ប្រទេសថៃ និងការិយាល័យតាំងពិព័ណ៌ បានថ្លែងថា ភាពជោគជ័យរបស់យុទ្ធនាការនេះ កាលពី២ឆ្នាំកន្លងទៅ បានផ្តល់នូវភាពរីកចំរើនយ៉ាងខ្លាំង ចំពោះអ្នកដំណើរកំសាន្ត មកពីប្រទេសទាំង៤ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម)។
អគ្គនាយកនៃការប្រជុំ និងផលកំរៃរូបនេះ បានបន្ដថា ដោយមានការជួបជុំចំនួន៤៤ដង និងផ្តល់កំរៃចំណេញ ដល់អ្នកចូលរួមដល់ទៅ១០,៥៤២នាក់ អញ្ជើញមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ទីផ្សារនេះ មានការឧបត្ថម្ភដោយការប្រជុំសន្និបាតរបស់ប្រទេសថៃ និងការិយាល័យតាំងពីពណ៌ ក្នុងឆ្នាំ២០១៩។
ដោយសារតែមាន ការរីកចំរើនខ្លាំងបែបនេះ ការប្រជុំសន្និបាត របស់ប្រទេសថៃ និងការិយាល័យតាំងពិព័ណ៌ និងក្រុមហ៊ុន Bangkok Airways មានបំណងបង្កើនប្រាក់ចំណេញ ឲ្យកាន់តែច្រើន និងផ្តល់បទពិសោធន៍ ដល់ប្រទេសដែលជាដៃគូ សហការចាប់តាំងពីពេលនេះ និងទៅថ្ងៃអនាគត ដោយការបង្កើត ជាក្រុមការងារជាមួយនឹង Central Department Store ដើម្បីធ្វើឲ្យយុទ្ធនាការនេះ កាន់តែមានអ្នកចូលរួមច្រើនឡើងៗ។
លោក Varong Israsena Na Ayudhay ដែលជាអគ្គនាយករង ផ្នែកទីផ្សាររបស់ក្រុមហ៊ុន Bangkok Airways បានថ្លែងអំណរគុណចំពោះ ការប្រជុំសន្និបាតរបស់ប្រទេសថៃ និងការិយាល័យតាំងពិព័ណ៌ ដែលបានអនុញ្ញាត ឲ្យពួកចូលរួមក្នុងយុទ្ធនាការនេះ សំរាប់ឆ្នាំបន្តទៅទៀត ក្នុងនាមជាដៃគូយុទ្ធសាស្រ្តរបស់ «Fly, Meet, Shop» សំរាប់ប្រទេស ដែលជាដៃគូសហការទាំង៤។
លោកថា ប្រទេសទាំង៤ គឺជាធនធានទីផ្សារយ៉ាងសំខាន់ ចំពោះក្រុមហ៊ុនអាកាសចរ ដោយផ្អែកលើការស្ថិតិ របស់ក្រុមហ៊ុន Bangkok Airways ដែលបានផ្តល់ជូន ការទំនាក់ទំនងជើងហោះហើរ ដែលមានជំរើសច្រើន ពីប្រទេស កម្ពុជា ឡាវ មីយ៉ានម៉ា និងវៀតណាម មកកាន់ប្រទេសថៃ ដែលអាចផ្តល់ជូននូវភាពបត់បែន និងផាសុកភាព ចំពោះអ្នកដំណើរ ដែលបានសហការជាមួយ។
កញ្ញា Tippamas Kaysee ជាអគ្គនាយករងផ្នែកទីផ្សារ និងទេសចរមកពីក្រុមហ៊ុន Central Department Store Limited បានថ្លែងថា នេះជាលើកទី១ហើយ ដែលធ្វើការសហការជាមួយ ការប្រជុំសន្និបាត របស់ប្រទេសថៃ និងការិយាល័យតាំងពីពណ៌ និងក្រុមហ៊ុន Bangkok Airways។ ក្រុមហ៊ុនយើងខ្ញុំ ពិតជាមានកិត្តិយសយ៉ាងខ្ពង់ខ្ពស់ ដែលបានចូលរួមជាផ្នែកមួយនៃទីផ្សារនេះ។
កញ្ញាបន្ដថា ការផ្តោតអារម្មណ៍នោះ គឺប្រទេសដែលជាដៃគូទាំង៤ ដែល Central Department Store បានសំឡឹងឃើញពីភាពរីកចំរើន និងមានអតិថិជន ធ្វើដំណើរមកពីតំបន់ទាំងនោះ មកកាន់ហាងរបស់យើង។ ក្នុងឆ្នាំ២០១៩ ប្រទេសកម្ពុជា គឺជាឈរលើលំដាប់កំពូល ក្នុងចំណោមប្រទេស ដែលបានចុះឈ្មោះជាដៃគូ មានកំណើនកើនឡើង ១០% បើធៀបនិងឆ្នាំ២០១៨។
បច្ចុប្បន្ននេះ Central Department Store មាន២៤ សាខានៅទូទាំងប្រទេសថៃ ដែលគ្រប់ដណ្តប់ លើតំបន់ទិសដៅសំខាន់ដូចជា Bangkok, Phuket and Chiang Mai. យើងមានម៉ាកសញ្ញា និងផលិតផលខុសៗគ្នា ជាពិសេសម៉ាកល្បី ដែលអតិថិជនពេញចិត្ត ពួកគេអាចសន្សំ coupons ដូរយកសាច់ប្រាក់ នៅគ្រប់ទីកន្លែង នៃហាងរបស់ពួកយើង។
ក្នុងឆ្នាំ២០២០ យុទ្ធនាការ «Fly, Meet, Shop» នឹងផ្តល់ជូនភាពកាន់ងាយស្រួល ចំពោះអ្នកដំណើរ និងអាចទទួលបាន ផលចំណេញផងដែរ។ អត្ថប្រយោជន៍រួមទាំងថវិកា ការផ្តលជូននៅសេវាកម្ម ឆាប់រហ័សទាន់ចិត្តនៅឯប្រលានយន្តហោះសុវណ្ណភូមិ ដែលមានការសំដែងជូននូវសិល្បៈបែបវប្បធម៌ ការបញ្ចុះតំលៃ ១០% ពីក្រុមហ៊ុន Bangkok Airways នៅពេលទិញទំនិញក្នុងយន្តហោះ។
ទិញ៣០សំបុត្រ ទទួលបានការថែមជូនសំបុត្រ១ ដោយឥតគិតថ្លៃ ទទួលបានការរៀបចំ កន្លែងអង្គុយមុនគេ អាចឡើងយន្តហោះមុនគេ ទទួលបានការងាររៀបចំឥវ៉ាន់ លើយន្តហោះមុនគេ និងផ្តល់ជូនបន្ថែមទំនន់ឥវ៉ាន១០គីឡូថែមទៀតផង។ ចំពោះការដើរទិញទំនិញ Central Department Store ផ្តលជូន E-Cash coupon សំរាប់ជាកាដូស្វាគមន៍។
ដើម្បីទទួលបានអត្ថប្រយោជន៍នេះ ក្រុមនីមួយៗ ត្រូវរៀបចំឲ្យមានសមាជិក ចាប់ពី៣០នាក់ឡើងទៅ។ ធ្វើដំណើរតាមជើងហោះហើរ ទៅប្រទេសថៃ តាមរយៈក្រុមហ៊ុន Bangkok Airways ហើយស្នាក់នៅទីនោះ យ៉ាងហោចណាស់២យប់ ឬក៏ចូលព្រឹទ្ធិការ ដែលបានរៀបចំដោយប្រទេសថៃ ឬក៏អាចចុះឈ្មោះ នៅឯសណ្ឋាគារក៏បាន៕