(ភ្នំពេញ)៖ លោកអ្នកមានបំណងចង់ទិញផ្ទះ ឬឡានថ្មីសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់អ្នកនៅក្នុងឆ្នាំថ្មីនេះមែនទេ! ដូច្នេះមែនលោកអ្នកគួរតែចូលរួមពិព័រណ៍លំនៅឋាន និងជីវិតទាន់សម័យដ៏ធំរបស់កម្ពុជាសម្រាប់ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៤ និង២៥ ខែមេសា ខាងមុខនេះនៅសាលពិព័រណ៍កោះពេជ្រ។

សម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០២០នេះ ជាការរៀបចំលើកទីពីរនៃពិព័រណ៍លំនៅឋាន និងជីវិតទាន់សម័យកម្ពុជា ដោយ Realestate.com.kh ជាក្រុមហ៊ុនលេខ១នៅកម្ពុជាសម្រាប់ផ្នែកទីផ្សារអចលនទ្រព្យ។

លោក Thomas O’Sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុន Realestate.com.kh បានថ្លែងថា ដោយមានការគាំទ្រយ៉ាងច្រើនក្រៃលែង និងភាពជោគជ័យលើសពីការរំពឹងទុកជាមួយចំនួនអ្នកចូលរួមជាង ២ម៉ឺននាក់ក្នុងព្រឹត្តិការណ៍កាលពីឆ្នាំមុន គឺពិព័រណ៍លំនៅឋាន និង ជីវិតទាន់សម័យកម្ពុជាឆ្នាំ២០១៩ ក្រុមហ៊ុន Realestate.com.kh ពិតជាមានកត្តិយស និងរំភើបក្នុងការរៀបចំ និងនាំយកមហាព្រឹត្តិការណ៍នេះត្រឡប់មកវិញសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាគ្រប់គ្នាដែលរស់នៅក្នុងកម្ពុជា។

លោក O’Sullivan មានថ្លែងថា «យើងពិតជារំភើបខ្លាំងណាស់ ក្នុងការនាំយកព្រឹត្តិការណ៍ ពិព័រណ៍លំនៅឋាន និងជីវិតទាន់សម័យត្រឡប់មកកាន់ប្រជាជនកម្ពុជាវិញ ជាពិសេសអ្នកដែលកំពុងគិតពិចារណាក្នុងការទិញផ្ទះដំបូង ឬឡានដំបូងរបស់ពួកគេ ឬសម្ភារផ្សេងៗ»

លោក បានបញ្ជាក់បន្ថែមថា «គោលបំណងធំបំផុតរបស់យើង គឺផ្ដល់ឲ្យក្រុមគ្រួសារជនជាតិកម្ពុជា នូវឱកាសទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ប្រចាំឆ្នាំ នៅព្រឹត្តិការណ៍ពិព័រណ៍នេះ និងបង្កើតកន្លែងមួយ ដែលក្រុមគ្រួសារទាំងអស់អាចចំណាយពេលយ៉ាងសប្បាយរីករាយ ជាមួយគ្នានាចុងសប្ដាហ៍»

លោក ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CPL ដែលបានចូលរួម ពិព័រណ៍លំនៅឋាន និងជីវិតទាន់សម័យ ឆ្នាំ២០១៩ បានថ្លែងថាពិព័រណ៍នេះ មានការរៀបចំល្អ ហើយ វាបានទាក់ទាញមនុស្សរាប់ពាន់នាក់មកទស្សនា ដែលនេះជាឱកាសល្អសម្រាប់ក្រុមហ៊ុន ដែលបានចូលរួមធ្វើការផ្សព្វផ្សាយពីផលិតផល និងសេវាកម្មរបស់ពួកគេ។ លោក ឧកញ៉ា ចេង ខេង បានថ្លែងថា «យើងឃើញថាមានការចាប់អារម្មណ៍ច្រើនមែនទែន។ វាជាកម្មវិធីមួយដែលល្អមានមនុស្សយ៉ាងច្រើនកុះករចូលរួមក្នុងកម្មវិធីនេះ»

តើនឹងមានការតាំងបង្ហាញអ្វីខ្លះ នៅក្នុងពិព័រណ៍លំនៅឋាន និងជីវិតទាន់សម័យឆ្នាំ២០២០ នេះ?

ក្រៅពីមានតំាំងបង្ហាញគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ មកពីគ្រប់ទីកន្លែងនៅកម្ពុជា មានដូចជា៖ ផ្ទះល្វែង ខុនដូ វីឡា និងដី។ ពិព័រណ៍នេះ ក៏មានតាំងបង្ហាញសម្ភារផ្សេងៗផងដែរមានដូចជា៖ ឡាន សំលៀកបំពាក់ គ្រឿងសង្ហារឹម សម្ភារចង្ក្រានបាយ សម្ភារកីឡា ម៉ូតូ ទូរស័ព្ទ និង សម្ភារជាច្រើនផ្សេងទៀត។ ព្រឹត្តិការណ៍នេះ ក៏មានការតាំងបង្ហាញពីវិស័យហិរញ្ញវត្ថុផងដែរ ដោយមានការចូលរួមពីធនាគារ និងមីក្រូហិរញ្ញវត្ថុធំៗនៅកម្ពុជា។ ក្រៅពីនេះ ក៏មានស្ដង់លក់ចំណីអាហារ និងកន្លែងកំសាន្ដសម្រាប់គ្រួសារផងដែរ។

ក្រុមហ៊ុនមួយចំនួនបានកក់ស្ដង់របស់ពួកគេរួចរាល់ហើយ សម្រាប់ពិព័រណ៍លំនៅឋាន និងជីវិតទាន់សម័យឆ្នាំ២០២០ ខណៈនេះមានក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអចលនទ្រព្យធំៗជាច្រើននៅកម្ពុជា ក៏ដូចជា ធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្រុមភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនស្ថាបត្យកម្មមួយចំនួន បានកក់កន្លែងរបស់ពួកគេរួចរាល់ហើយ សម្រាប់ពិព័រណ៍លំនៅឋាន និងជីវិតទាន់សម័យឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៤ និង២៥ ខែមេសា ឆ្នាំ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។

ក្រុមហ៊ុនទាំងនោះរួមមាន៖ Prince Real Estate, Morgan Group, Urban Village, Garden One, La Vista One, Creed Development, Borey VIP, Borey Mongkul Phnom Penh, Borey Lorn City, Borey The Flora, Elite Capital 168, Par 21, MZ Design, Aristo, ACMA Hitachi, CBRE Cambodia, CPL Cambodia Properties Limited and RHB Bank។

ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំពិព័រណ៍លំនៅឋាន និងជីវិតទាន់សម័យ កម្ពុជាឆ្នំា២០២០នេះ នឹងប្រព្រឹត្តិទៅក្នុងរយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី២៤ និង២៥ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ នៅសាលពិព័រណ៍កោះពេជ្រ។ សូមទស្សនារូបភាពមួយចំនួនពីព្រឹត្តិការណ៍ឆ្នាំមុន ប្រសិនបើលោកអ្នកជាម្ចាស់គម្រោង ក្រុមហ៊ុន ឬអ្នកពាក់ព័ន្ធផ្សេងៗក្នុងវិស័យអចលនទ្រព្យ ដែលមានបំណងចង់តាំងបង្ហាញពីផលិតផល និងសេវាកម្មរបស់អ្នកនៅក្នុងពិព័រណ៍លំនៅឋាន និងជីវិតទាន់សម័យ កម្ពុជា ឆ្នំា២០២០នេះ៕

សូមទំនាក់ទំនងមកកាន់ Realestate.com.kh ឥឡូវនេះ! សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និងការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធី សូមទំនាក់ទំនងទៅកាន់៖ +855 78 637 323, +855 93 552 305!

https://realestatekh.lpages.co/2020-cambodia-home-lifestyle-expo-kh/