(កំពង់ឆ្នាំង)៖ រង្វាន់ធំនូវទឹកប្រាក់ចំនួន ១០០លានរៀលរបស់តែបៃតង អ៊ីឈីតាន់ បានបន្តធ្លាក់ដល់ដៃកុមារាម្នាក់ទៀតហើយ មានឈ្មោះ ហេង ជីវ័ន្ត អាយុ១២ឆ្នាំ ជាសិស្សកំពុងសិក្សានៅថ្នាក់ទី៦ (ខ) នៃសាលាបឋមសិក្សាធ្លកវៀន នៅភូមិធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
អ្នកស្រី ខៀវ ផល អាយុ៤៩ឆ្នាំ ដែលត្រូវជាម្ដាយបង្កើតរបស់កុមារាមានសំណាងខាងលើនេះបាន ប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ធំនូវទឹកប្រាក់១០០លានរៀលដល់លំនៅដ្ឋានផ្ទាល់ថា បើនិយាយពីកម្រិតជីវភាពគ្រួសារគឺមានភាពលំបាកខ្លាំង ព្រោះគ្មានមុខរបរអ្វីក្រៅពីធ្វើស្រែ គឺមានតែឆ្លៀតលក់បបរ និងបាញ់ឆែវនៅក្នុងភូមិ ដែលអាចរកចំណូលបានត្រឹមផ្គត់ផ្គង់អាហារប្រចាំថ្ងៃដែលមានកូននៅក្នុងបន្ទុករហូតដល់៨នាក់។
អ្នកស្រីបានបន្តទៀតថា សម្រាប់ការឈ្នះរង្វាន់ធំពីតែបៃតងអ៊ីឈីតាន់នូវទឹកប្រាក់ ១០០លានរៀលនេះ គឺជារឿងដែលភ្ញាក់ផ្អើលបំផុត ហើយក៏មិននឹកស្មានដល់ដែរ។ អ្នកស្រីបានរំលឹកប្រាប់ឱ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅនេះ អ្នកស្រី រួមជាមួយគ្រួសារបាននាំគ្នាទៅច្រូវស្រូវនៅស្រែទាំងអស់គ្នា លុះពេលត្រឡប់មកផ្ទះវិញ កូនប្រុសពៅ ដែលមានឈ្មោះ ហេង ជីវ័ន្ត បានសុំលុយទៅទិញតែបៃតង អ៊ីឈីតាន់មួយដបដើម្បីទទួលទាន លុះពេលមួលគម្រប់ដប ក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលនៅក្នុងគម្រងដប ហើយក៏ស្រែកប្រាប់អ្នកលក់ និងបងប្អូនឱ្យបានដឹង។ បន្ទាប់ពីបានឃើញឈ្នះរង្វាន់១០០លានរៀលភ្លាម អ្នកស្រីក៏បានទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។
អ្នកស្រីបានបញ្ជាក់ប្រាប់ថា ក្រោយពេលទទួលបានទឹកប្រាក់១០០លានរៀលនេះ អ្នកស្រីនឹងយកមួយចំនួនសង់បំណុលគេ ហើយទុកមួយចំនួនទៀតពង្រីកមុខរបរ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងផ្គត់ផ្គង់ការសិក្សារបស់កូនទៅថ្ងៃអនាគត។ ជាចុងក្រោយ អ្នកស្រីក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន តែបៃតង អ៊ីឈីតនា់ ដែលបានបង្កើតកម្មវិធីផ្តល់សំណាង និងរង្វាន់យ៉ាងសន្ធឹកសន្ធាប់ ដែលអាចជួយកែប្រែជោគវាសនារបស់អ្នកស្រីបានល្អប្រសើរ។
គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៤ ឆ្នាំថ្មី ២០២០ នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០លានរៀល រហូតដល់ ១០០រង្វាន់, ទឹកប្រាក់១០លានរៀល ចំនួន១០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន១០០ រង្វាន់ , ទូរស័ព្ទ iphone11 ចំនួន១០០ រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ ដែលសរុបជាទឹកប្រាក់ចំនួន ១សែន លានរៀល។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក៕